ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ខ្មាន់កាំភ្លើងបានសម្រុកចូលបាញ់ប្រហារស្លាប់មនុស្ស ៦នាក់នៅទីតាំងមណ្ឌលថែទាំមនុស្សចាស់មួយក្នុងប្រទេសក្រូអាត

ក្រូអាត៖ សមត្ថកិច្ចក្រូអាតបានឱ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅក្នុងទីតាំងថែទាំមនុស្សចាស់មួយកន្លែងក្នុងប្រទេសក្រូអាតកាលពីថ្ងៃចន្ទ ទី២២ ខែកក្កដាម្សិលមិញ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់នៅក្នុងករណីដ៏កម្រនៃការប្រើប្រាស់កាំភ្លើងបាញ់ប្រហារក្នុងប្រទេសនេះ។ 

បើតាមរបាយការណ៍ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមានប្រជាជនធម្មតា ៥នាក់ និងបុគ្គលិកម្នាក់នៃមណ្ឌលថែទាំនេះបានស្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងទីតាំងមណ្ឌលថែទាំមនុស្សចាស់ឯកជនមួយកន្លែងនៅទីក្រុង Daruvar ភាគខាងកើតប្រទេស និងបានផ្ទុះអាវុធបាញ់ប្រហារភ្លាមៗតែម្តង។ បន្ទាប់ពីកើតហេតុហើយ ខ្មាន់កាំភ្លើង​បាន​រត់គេច​ខ្លួន​បាត់ពីកន្លែងកើតហេតុ ហើយ​ក្រោយមក​ត្រូវបានប៉ូលិស​ចាប់ខ្លួនបាន​នៅ​ហាង​កាហ្វេមួយកន្លែង ខណៈ​អាវុធដែលប្រើប្រាស់នេះ​មិន​បាន​ចុះបញ្ជីត្រឹមត្រូវតាមច្បាប់ឡើយ​។

មេប៉ូលិសជាតិក្រូអាត លោក នីកូឡា មីលីណា (Nikola Milina) បញ្ជាក់ថា ជនសង្ស័យក៏មានកំណត់ត្រាឃាត់ខ្លួនដោយប៉ូលិសផងដែរ ជុំវិញការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងការបំពានទៅលើបុគ្គលដទៃ។ ក្នុងហេតុការណ៍នេះ ដំបូងឡើយមានជនរងគ្រោះស្លាប់ភ្លាមៗតែ ៥នាក់ប៉ុណ្ណោះ តែក្រោយមកជនរងគ្រោះម្នាក់ទៀតត្រូវ​​គេរាយការណ៍ថាស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ 

លោក ម៉ារីន ពីឡេតទីក (Marin Piletic) រដ្ឋ​មន្ត្រី​ក្រសួង​គោល​នយោបាយ​សង្គម​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មានថា៖ «នេះ​ជា​ឧក្រិដ្ឋកម្ម​មិន​ធ្លាប់​មាន​ពី​មុន​មក»។ បើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបញ្ជាក់ថា ខ្មាន់កាំភ្លើងខាងលើត្រូវបានគេសង្ស័យថាជាមន្ត្រីយោធាចូលនិវត្តន៍ ដែលបានចូលរួមប្រយុទ្ធក្នុងសង្គ្រាមឯករាជ្យរបស់ក្រូអាតអំឡុងពេលការបែកបាក់បង្ហូរឈាមនៃអតីតប្រទេសយូហ្គោស្លាវីពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក