ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីហ្វីលីពីនបញ្ជាឱ្យបិទប្រតិបត្តិការល្បែងស៊ីសងអនឡាញរបស់ចិននៅទូទាំងប្រទេស

ហ្វីលីពីន៖ កាលពីថ្ងៃចន្ទ ទី២២ ខែកក្កដាម្សិលមិញនេះ លោកប្រធានាធិបតី ហ្វើឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវប្រតិបត្តិការហ្គេមអនឡាញទាំងអស់ដែលដំណើរការនៅក្នុងប្រទេសហ្វីលីពីន ដែលភាគច្រើនគឺជាអាជីវកម្មដំណើរការដោយម្ចាស់ជាជនជាតិចិន ដោយចោទប្រកាន់ថាប្រតិបត្តិការហ្គេមអនឡាញទាំងនេះបង្កឱ្យមានឧក្រិដ្ឋកម្មផ្សេងៗដូចជាការឆបោកប្រាក់, ការជួញដូរមនុស្ស ការធ្វើទារុណកម្ម ការចាប់ជំរិត និងឃាតកម្មជាដើម។

តាមរយៈសុន្ទរកថាផ្លូវការ លោកប្រធានាធិបតី Ferdinand Marcos ថ្លែងថា ហ្វីលីពីននឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពការពាររបស់ខ្លួន ដោយបង្កើតសម្ព័ន្ធភាពសន្តិសុខជាមួយប្រទេសជាមិត្ត ដើម្បីប្រឆាំងនឹងការគំរាមកំហែងដល់ផលប្រយោជន៍ទឹកដីរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដោយបន្ថែមថាប្រទេសរបស់លោកគ្រាន់តែចង់ ដោះស្រាយវិវាទតាមរយៈវិធីសាស្រ្តការទូត។

សូមបញ្ជាក់ថា លោក Marcos បានថ្លែងសារអំពីបញ្ហានេះនៅចំពោះមុខសមាជិកសភា មន្ត្រីកំពូល និងអ្នកការទូតជាច្រើននៅឯទីតាំងសភាជាតិហ្វីលីពីន បន្ទាប់ពីការប្រឈមមុខគ្នាដ៏អាក្រក់បំផុតរវាងកងកម្លាំងចិន និងហ្វីលីពីននៅក្នុងដែនទឹកដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូងកាលពីខែមិថុនា។ 

បច្ចុប្បន្ននេះ ទីតាំងប្រតិបត្តិការហ្គេមអនឡាញទាំងអស់នៅទូទាំងហ្វីលីពីនត្រូវគេប៉ាន់ស្មានថាមានចំនួនប្រមាណ ៤០០កន្លែង ខណៈការសម្រេចផ្អាកប្រតិបត្តិការភ្លាមៗបែបនេះ ត្រូវគេរំពឹងថានឹងអាចប៉ះពាល់ដល់បុគ្គលិករាប់ម៉ឺននាក់ដែលកំពុងធ្វើការងារនេះ ដែលក្នុងនោះមានទាំងជនជាតិចិន និងបុគ្គលិកពីប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាច្រើនផ្សេងទៀត។ គួរបញ្ជាក់ថា ប្រសិនបើប្រតិបត្តិការហ្គេមអនឡាញទាំងអស់នៅក្នុងប្រទេសហ្វីលីពីនត្រូវផ្អាកដំណើរការ និងបិទអាជីវកម្ម នោះនឹងនាំឱ្យមានការបិទអគារធំៗមួយចំនួន ដែលអាជ្ញាធរសង្ស័យថាមានជនជាតិចិន វៀតណាម និងជនជាតិផ្សេងទៀតរាប់ម៉ឹននាក់ ដែលភាគច្រើនមកពីតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានផ្តល់ការងារដោយខុសច្បាប់ និងបង្ខំឱ្យធ្វើការក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺន។

ថ្មីៗនេះ សមាជិកព្រឹទ្ធសភាហ្វីលីពីនបានបញ្ជាឱ្យចាប់ខ្លួនអភិបាលក្រុងម្នាក់ក្នុងខេត្ត Tarlac ភាគខាងជើងនៃទីក្រុងម៉ានីល ដែលបានខកខានក្នុងការបង្ហាញខ្លួនក្នុងសវនាការជាសាធារណៈ ដែលអភិបាលរងក្រុងរូបនេះបានរងការចោទប្រកាន់ និងស៊ើបអង្កេតជុំវិញការបើកដំណើរទីតាំងល្បែងអនឡាញដ៏ធំនៅក្បែរទីតាំងសាលាក្រុង និងមានការសង្ស័យថានាង​បានព្យាយាម​លាក់​អត្តសញ្ញាណ​សញ្ជាតិ​ចិន​របស់ខ្លួន ​ដោយមានការ​បន្លំ​ដើម្បី​អាច​ឈរ​ឈ្មោះ​ជាបុគ្គលបម្រើការក្នុងរដ្ឋបាល​សាធារណៈ​ ដែលតំណែងនេះអាចត្រូវបានផ្តល់ឱ្យតែ​ប្រជាជន​ហ្វីលីពីន​ប៉ុណ្ណោះ។

លោក Marcos បានបញ្ជាឱ្យភ្នាក់ងារគ្រប់គ្រងល្បែងរបស់រដ្ឋាភិបាល ត្រូវបញ្ឈប់ប្រតិបត្តិការរបស់ប្រតិបត្តិករហ្គេមនៅក្រៅទឹកដីហ្វីលីពីនឱ្យបានត្រឹមចុងឆ្នាំនេះ និងបាន​ណែនាំ​ដល់​មន្ត្រីផ្នែក​ការងារត្រូវព្យាយាម​ស្វែងរក​ការងារថ្មី​ជំនួសវិញ​សម្រាប់បុគ្គលិកជនជាតិ​ហ្វីលីពីន ​ដែល​នឹង​ត្រូវផ្អាកការងារដោយសារ​ការ​បិទ​ដំណើរការប្រតិបត្តិការហ្គេមអនឡាញនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក