ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីព័ត៌មានតាមរាជធានី-ខេត្ត ទទួលការណែនាំឱ្យពង្រឹងមធ្យោបាយផ្សព្វផ្សាយព័ត៌មាន

ភ្នំពេញ៖ រដ្ឋមន្រ្តីព័ត៌មាន លោក នេត្រ ភក្ត្រា បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីព័ត៌មានតាមរាជធានី-ខេត្ត នៅទីស្តីការក្រសួងព័ត៌មាន ដើម្បីផ្តោតលើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ តាមដានព័ត៌មាន, ការពង្រឹងមធ្យោបាយផ្សព្វផ្សាយព័ត៌មាន, ការគ្រប់គ្រងធនធានមនុស្សរបស់មន្ទីរ និងការរៀបចំផែនការសកម្មភាពឱ្យស្របគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងក្រសួងព័ត៌មាន។

ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ត្រីបានថ្លែងថា «មន្ទីរព័ត៌មានដើរតួនាទីយ៉ាងសកម្មក្នុងការជួយគណៈបញ្ជាការឯកភាពខេត្តលើកិច្ចការព័ត៌មាន ចូលរួមផ្សព្វផ្សាយពីគោលនយោបាយ សេចក្តីណែនាំ និងបទបញ្ជាផ្សេងជូនដល់ប្រជាពលរដ្ឋ»។

រដ្ឋមន្រ្តីព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកទឹកចិត្ត និងជំរុញថ្នាក់ដឹកនាំក្រសួងបន្តជួយចូលរួមពង្រឹងសមត្ថភាពមន្ត្រីនៅមន្ទីរព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត និងចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដើម្បីពលរដ្ឋទទួលបានព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ។

លោករដ្ឋមន្រ្តីព័ត៌មាន បានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់ក្រសួងព័ត៌មានទាំងថ្នាក់ជាតិនិងក្រោមជាតិទាំងអស់ ដែលប្រឹងប្រែងបំពេញការងារបម្រើប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈ និងផ្សព្វផ្សាយដំណឹងផ្សេងៗដល់ប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយសំដៅបញ្ជ្រាបចំណេះដឹង និងព័ត៌មានផ្សេងទាក់ទងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល សមិទ្ធផលផ្សេងៗដែលរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក