ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ខណៈកម្លាំងយោធានៅតែបង្ខំឱ្យប្រជាជនហ្គាហ្សាជម្លៀសខ្លួនបន្ថែមទៀត

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនាថ្ងៃចន្ទ ទី២២ ខែកក្កដានេះដើម្បីថ្លែងសុន្ទរកថាដ៏សំខាន់មួយ ខណៈដែលយោធាអ៊ីស្រាអែមបានបញ្ជាឱ្យមានការជម្លៀសថ្មីបន្ថែមទៀតនៅក្នុងទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូងតំបន់ហ្គាហ្សា Gaza មុនពេលមានការបញ្ជូនកងទ័ពទៅកាន់តំបន់នេះ។

លោក Netanyahu បានហៅដំណើរទស្សនកិច្ចនេះថាជា "ដំណើរដ៏សំខាន់បំផុត" ដែលកើតឡើងក្នុងគ្រាដែលកំពុងមាន "ភាពមិនប្រាកដប្រជាផ្នែកនយោបាយ" ដោយសំដៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) ដែលបានសម្រេចមិនឈរឈ្មោះប្រជែងតំណែងជាប្រធានាធិបតីអាណត្តិថ្មី និងខណៈដែលក្រុងវ៉ាស៊ីនតោនជំរុញអ៊ីស្រាអែលឱ្យស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស។

លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ ក៏គ្រោងមានជំនួបជាមួយលោក បៃដិន នាថ្ងៃអង្គារស្អែកនេះ និងថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិកនៅថ្ងៃពុធ។ សូមបញ្ជាក់ថា ការចាកចេញពីទឹកដីអ៊ីស្រាអែលរបស់លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ គ្រានេះធ្វើឡើងចំពេលមានសម្ពាធដ៏សំខាន់ជុំវិញបញ្ហាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា។

សង្គ្រាមដែល​បានអូសបន្លាយ​រយៈពេល​ប្រាំបួន​ខែ​កន្លងមកនៅលើ​ទឹកដី​ប៉ាឡេស្ទីន​ នៅតែបានបន្ត​ផ្ទុះឡើង​នា​ថ្ងៃ​ចន្ទ ដោយ​កងទ័ពអ៊ីស្រាអែល​បាន​ប្រាប់​ជនស៊ីវិល​នៅ​ភាគ​ខាងកើត​នៃទីក្រុង ខាន់ យូនីស ឱ្យ​ប្រញាប់ជម្លៀស​ចេញ។ សាក្សីម្នាក់បាននិយាយថា មានការបាញ់ផ្លោងយ៉ាងខ្លាំងក្លារួចទៅហើយនាថ្ងៃចន្ទនៅក្នុងទីក្រុងនេះ ខណៈដែលប្រភពវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យ Nasser ថ្លែងថា ចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រា​ប់ និងការវាយប្រហារចាប់តាំងពីព្រឹកព្រលឹមថ្ងៃនេះមកបានឈានដល់ ២៦នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបាននិយាយថា "ដោយសារតែសកម្មភាពភេរវករដ៏សំខាន់ និងការបាញ់គ្រាប់រ៉ុក្កែតឆ្ពោះទៅកាន់រដ្ឋអ៊ីស្រាអែល (ភេរវករ) ដែលនៅសេសសល់នៅក្នុងតំបន់នេះបានបង្កឱ្យក្លាយទៅជាគ្រោះថ្នាក់"។ មិនត្រឹមតែប៉ុណ្ណោះ យោធាអ៊ីស្រាអែលបានបញ្ជាក់ថាកងកម្លាំងរបស់ខ្លួន "ហៀបនឹងមានប្រតិបត្តិការយោធាដោយបង្ខំ" នៅក្នុងតំបន់នេះទៅហើយ ដោយបានប្រាប់ប្រជាជនហ្គាហ្សាក្នុងតំបន់ឱ្យផ្លាស់ទីទៅតំបន់មនុស្សធម៌ Al-Mawasi៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក