ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុន និងសហរដ្ឋអាមេរិក នឹងជួបជជែកពិភាក្សាស្ដីពីបញ្ហាសន្តិសុខនាថ្ងៃទី២៨ ខែកក្កដានេះ

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស រួមជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក និងជប៉ុននឹងមានកិច្ចពិភាក្សាស្ដីពីបញ្ហាសន្តិសុខមួយនាថ្ងៃទី២៨ ខែកក្កដាខាងមុខ នៅលើទឹកដីជប៉ុន ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់យុទ្ធសាស្រ្តដែលលោក Joe Biden ហៅថាជាការធ្វើឱ្យប្រសើរឡើងជាប្រវត្តិសាស្ត្រជាមួយសម្ព័ន្ធមិត្ត។ 

ក្រសួងការបរទេសជប៉ុនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា កិច្ចពិភាក្សាដែលគេឱ្យឈ្មោះថា "កិច្ចពិភាក្សា 2+2" នឹងជជែកបន្ថែមទៅលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់កម្លាំងនុយក្លេអ៊ែរ និងកម្លាំងផ្លូវច្បាប់ក្នុងសន្ធិសញ្ញានានា ដើម្បីទប់ស្កាត់ការវាយប្រហារលើសម្ព័ន្ធមិត្តរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីរដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Yoko Kamikawa ក្នុងដំណើរទស្សនកិច្ចនេះ ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នឹងជួបពិភាក្សាជាលក្ខណៈត្រីភាគីជាមួយនឹងសម្ព័ន្ធមិត្តរួមមានរដ្ឋមន្រ្តីការពារជាតិជប៉ុន និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង។ 

រដ្ឋាភិបាលទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោនកាលពីខែមេសាកន្លងទៅ បានប្រកាសពីគំនិតផ្តួចផ្តើមជាបន្តបន្ទាប់ដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួន ដែលលោកប្រធានាធិបតី Joe Biden ហៅថាជាការធ្វើឱ្យប្រសើរឡើងដ៏សំខាន់បំផុត ចាប់តាំងពីសម្ព័ន្ធភាពអាមេរិក-ជប៉ុនត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ ១៩៥១។ ក្នុងនោះ ភាគីទាំងពីរបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស៊ីជម្រៅបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ និងធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធបញ្ជាការយោធា ជាពិសេសគឺការរួមគ្នាទប់ស្កាត់ការគំរាមកំហែងក្នុងតំបន់ពីសំណាក់ប្រទេសចិន កូរ៉េខាងជើង និងរុស្សី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក