ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់រកម្ចាស់គណនី Facebook ឈ្មោះ “អរគុណសន្តិភាព”

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីម្ចាស់គណនី Facebook «អរគុណសន្តិភាព» ដែលបានបង្ហោះរូបសម្តេចតេជោ របួសស្មានិងព្យាបាលកាលពីនៅសឹង្ហបុរីមកបង្ហោះឡើងវិញ។

នៅលើទំព័រ Facebook របស់សម្តេចតេជោ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះ សម្តេចបានសរសេរថា « សូមកុំរពឹស មាន Facebook មួយឈ្មោះ អរគុណសន្តិភាព ដែលមានprofile ជារូបខ្ញុំបានយកសារដែលខ្ញុំបង្ហោះកាលពីឆ្នាំ២០១៩ពេលដែលខ្ញុំរបួសស្មានិងត្រូវទៅព្យាបាលនៅសង្ហឹបុរីមកបង្ហោះឡើងវិញ »។ ការបង្ហោះបែបនេះដោយ Facebook ក្លែងក្លាយបង្កឲ្យមានការភន័ច្រឡំក្នុងចំណោមប្រជាជនថាខ្ញុំកំពុងត្រូវរបួសនិងចាកចេញពីប្រទេស។ ខ្ញុំស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីនេះដើម្បីឈានទៅបំបាត់Facebook ក្លែងក្លាយនិងព័ត៌មានក្លាយ »៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក