ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

សាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចកែប្រែសាលក្រមព្រហ្មទណ្ឌករណីជនជាប់ចោទ២រូប ដោយតម្កល់បទចោទ ពីការត្រូវផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ឆ្នាំ មកត្រឹម៣ឆ្នាំ

ត្បូងឃ្មុំ៖ ជនជាប់ចោទឈ្មោះ ឡឹក តេវ និងឈ្មោះ ឡឹក វីរៈ ពាក់ព័ន្ធបទកែច្នៃអាវុធដោយគ្មានការអនុញ្ញាត, ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកសវនាការជាសាធារណៈ ជំនុំជម្រះដោយសម្រេចប្រកាសទោសលើជនជាប់ចោទទាំងពីរដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់រយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ បួនលានរៀល តាមមាត្រា៤០ កថា ខណ្ឌទី១ កថាខណ្ឌទី៣ កថាខណ្ឌទី៤ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

យោងតាមអ្នកនាំពាក្យសាលាឧទ្ធរណ៍ត្បូងឃ្មុំ, កាលពី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកសវនាការជាសាធារណៈ ជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលើជនជាប់ចោទឈ្មោះ ឡឹក តេវ និងឈ្មោះ ឡឹក វីរៈ ពីបទ រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទកែច្នៃ អាវុធដោយគ្មានការអនុញ្ញាត ដែលត្រូវបានផ្តន្ទាទោស ដោយសាលក្រមព្រហ្មទណ្ឌលេខៈ ៣០ខ ក្រ២ ចុះ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តរតនគិរី លើជនជាប់ចោទទាំង២រូប ដោយផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ៦ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន បួនលានរៀល ជាបទល្មើសព្រហ្មទណ្ឌមានចែងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌទី១ កថាខណ្ឌទី ៣ កថាខណ្ឌទី៤ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។

ក្រោយធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុនិងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលដីកាព្រហ្មទណ្ឌលេខ២៤១ ព្រទ ក្រវ (ម.ម.ច) ចុះ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ចំពោះមុខជនជាប់ចោទ ដោយបានសម្រេចកែប្រែសាលក្រមព្រហ្មទណ្ឌលេខៈ ៣០-ខ ក្រ២ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តរតនគិរី ត្រង់ចំណុចទាក់ទងនឹងការ ប្រកាសទោសលើជនជាប់ចោទឈ្មោះ ឡឹក តេវ និងឡឹក វីរៈ ដោយសម្រេចតម្កល់បទចោទ រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប៉ុន្តែសម្រេចកែប្រែបទចោទពីបទ កែច្នៃអាវុធដោយគ្មានការអនុញ្ញាត ទៅជាបទ កែច្នៃអាវុធដោយ គ្មានការអនុញ្ញាត ដោយសម្រេចប្រកាសទោសលើជនជាប់ចោទទាំងពីរដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់រយៈពេល ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ ៤,០០០,០០០ (បួនលាន) រៀល តាមមាត្រា៤០ កថា ខណ្ឌទី១ កថាខណ្ឌទី៣ កថាខណ្ឌទី៤ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក