ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់លោក Joe Biden ជុំវិញការបញ្ចប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតីអាណត្តិទីពីររបស់លោកកាលពីយប់មិញនេះ បន្ទាប់ពីសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនហាក់បាត់បង់ជំនឿចិត្តលើលោក ព្រមទាំងបារម្ភថាក្នុងយុទ្ធនាការលើកនេះ ប្រធានាធិបតីវ័យ ៨១ឆ្នាំខាងលើ ពុំអាចផ្តួលគូប្រជែងគឺលោក Donald Trump បាន។ គួរបញ្ជាក់ថា ការប្រកាសដកខ្លួននេះត្រូវបានបញ្ជាក់តាមរយៈលិខិតផ្លូវការមួយដែលបានចុះផ្សាយលើបណ្ដាញសារព័ត៌មានផ្សេងៗ ហើយលោកបានប្រកាសថា លោកគាំទ្របេក្ខភាពលោកស្រី Kamala Harris ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។ 

ខាងក្រោមនេះគឺជាខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់លោក Joe Biden ដែល EAC News បានធ្វើការប្រែសម្រួលជាខេមរភាសា៖

JOSEPH R BIDEN, JR កក្កដា ២១, ២០២៤

បងប្អូនជនជាតិអាមេរិកាំងរបស់ខ្ញុំ ក្នុងរយៈពេលបីឆ្នាំកន្លះកន្លងមក យើងបានរួមគ្នាឱ្យមានការរីកចម្រើនយ៉ាងខ្លាំងក្នុងនាមជាប្រជាជាតិមួយ។ 

សព្វថ្ងៃនេះ សហរដ្ឋអាមេរិកមានសេដ្ឋកិច្ចខ្លាំងជាងគេលើពិភពលោក។ យើងបានធ្វើការវិនិយោគជាប្រវត្តិសាស្ត្រក្នុងការកសាងប្រទេសជាតិរបស់យើងឡើងវិញ ក្នុងការបញ្ចុះថ្លៃថ្នាំតាមវេជ្ជបញ្ជាសម្រាប់មនុស្សវ័យចំណាស់ និងក្នុងការពង្រីកការថែទាំសុខភាពដែលមានតម្លៃសមរម្យដល់ប្រជាជនអាមេរិក។ យើងបានផ្តល់ការថែទាំដែលជាតម្រូវការចាំបាច់ដល់អតីតយុទ្ធជនរាប់លាននាក់ដែលប៉ះពាល់នឹងសារធាតុគីមី, បានអនុម័តច្បាប់ស្ដីពីសុវត្ថិភាពការប្រើប្រាស់កាំភ្លើងជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ, បានតែងតាំងស្ត្រីជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកដំបូងគេក្នុងតំណែងនៃតុលាការកំពូល និងបានអនុម័តច្បាប់ស្តីពីអាកាសធាតុដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។ អាមេរិក​មិន​ធ្លាប់​មានភាពល្អប្រសើរ​ក្នុង​ការ​ដឹកនាំ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។

ខ្ញុំដឹងថា គ្មានកិច្ចការណាមួយអាចសម្រេចបានដោយគ្មាន (ការចូលរួម) របស់ប្រជាជនអាមេរិកនោះទេ។ ទាំងអស់គ្នា យើងបានរួមគ្នាយកឈ្នះជំងឺរាតត្បាតដ៏ធំប្រចាំសតវត្ស និងបានឆ្លងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយ។ យើង​បាន​ការពារ និង​ថែរក្សា​លទ្ធិប្រជាធិបតេយ្យ​របស់​យើង និងបានស្ដារ ព្រមទាំងពង្រឹងសម្ព័ន្ធភាពរបស់យើងនៅជុំវិញពិភពលោក។

វា​ជា​កិត្តិយស​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​ដែល​បាន​បម្រើ​តួនាទីជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។ ខណៈពេលដែលខ្ញុំកំពុងព្យាយាមស្វែងរកការគាំទ្រក្នុងការបោះឆ្នោតខាងមុខ ខ្ញុំជឿថាវាជាផលប្រយោជន៍ល្អបំផុតរបស់គណបក្ស និងប្រទេសទាំងមូលសម្រាប់ខ្ញុំក្នុងការចាកចេញ និងផ្តោតលើការបំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមជាប្រធានាធិបតីសម្រាប់អាណត្តិដែលនៅសេសសល់។

ខ្ញុំនឹងជជែកជាមួយ the Nation នៅក្នុងសប្តាហ៍នេះឱ្យ​កាន់តែ​លម្អិត​អំពី​ការសម្រេចចិត្ត​របស់ខ្ញុំ​។

សម្រាប់ពេលនេះ ខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់គ្នាដែលបានខិតខំ និងព្យាយាមយ៉ាងខ្លាំងក្លាដើម្បីអាចឱ្យខ្ញុំឈ្នះឆ្នោតសាជាថ្មី។ ខ្ញុំចង់អរគុណអនុប្រធានាធិបតី Kamala Harris សម្រាប់ភាពជាដៃគូដ៏អស្ចារ្យនៅក្នុងការងារកន្លងមក។ ខ្ញុំសូមសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រជាជនអាមេរិកទាំងអស់ចំពោះការជឿជាក់ និងការជឿទុកចិត្តមកលើខ្ញុំ។

គ្មានអ្វីដែលប្រជាជនអាមេរិកធ្វើមិនបាននោះទេ នៅពេលដែលយើងធ្វើកិច្ចការនោះជាមួយគ្នា។ យើងគ្រាន់តែត្រូវចងចាំថា យើងគឺជាសហរដ្ឋអាមេរិក៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក