ភ្នំពេញ៖ ប្រតិបត្តិការចុះបង្ក្រាបការលេងល្បែង ស៊ីសង ខុសច្បាប់ ភ្នាល់មាន់ជល់ និងប្រឆាំងនឹងអ្នករាជការសាធារណ ដោយប្រើអំពើហិង្សាលើសមត្ថកិច្ចក្នុងខណ្ឌឬស្សី, សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ចំនួន ៧នាក់ និងបានដកហូតវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២:០០រសៀល ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចដីឡូត៍ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
បើតាមការអះអាងពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៧នាក់ត្រូវបានឃាត់ខ្លួន និងបានដកហូតសម្ភារៈមួយចំនួនរួមមាន លុយចំនួន ១០មុឺនរៀល មាន់ជល់ចំនួន០១ក្បាល ខ្នាយដែកចំនួន០១គូរ ទូរសព្ទចំនួន០៧គ្រឿង។
បច្ចប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន និងរក្សាទុកនៅអធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី។
ជនសង្ស័យទាំង៧នាក់រួមមានទី១ ឈ្មោះ មាន ស៊ីនាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី២.ជនសង្ស័យឈ្មោះ ហេង គ្រីស្នា ហៅក្រៅ វង្ស ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ជាភ្នាក់ងារ ទី៣.ជនសង្ស័យឈ្មោះ ជួន តូ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជាអ្នកប្រឆាំងអ្នករាជការ ទី៤.ជនសង្ស័យឈ្មោះ ឈីន តី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរលក់នំប័ង ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជាអ្នកលេង ទី៥.ជនសង្ស័យឈ្មោះ យេង ទីន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី៦.ជនសង្ស័យឈ្មោះ ជិន សុឃាង ភេទប្រុស អាយុ ៤១ឆ្នាំមុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី៧.ជនសង្ស័យឈ្មោះ សៀក ផាន់នី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ បាត់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ៕