ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងបរិស្ថាន កោតសរសើរចំពោះសមានចិត្តអ្នកបរិស្ថាន ដែលយកបេះដូងបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ

ភ្នំពេញ៖ នេះជាកំណត់ត្រាថ្មីមួយទៀតហើយរបស់អ្នកបរិស្ថាន ដែលបានរួមគ្នាដោយកម្លាំងកាយ និងកម្លាំងចិត្តបណ្តុះកូនឈើគ្រប់ប្រភេទប្រមាណជាង ១លាន ៣សែនដើម និងកូនត្នោតជាង ៣០ម៉ឺនដើម ដើម្បីចែកជូនប្រជាពលរដ្ឋកម្ពុជាយកទៅដាំដោយឥតគិតថ្លែ។ ការថ្លែងកោតសរសើរចំៗរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅចំពោះមុខកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ អង្គការសង្គមនស៊ីវិល អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនេះ បានធ្វើឡើងនៅក្នុងពិធីដាំកូនត្នោត នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តទៀតថា កូនឈើជាង ១លាន ៣សែនដើម ដែលក្រសួងបានបណ្តុះ និងចែកជូនប្រជាជនកម្ពុជាឱ្យយកទៅដាំដោយមិនគិតថ្លៃ នៅក្នុងឆ្នាំទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺបានមកពីសមានចិត្តរបស់អ្នកបរិស្ថានពិតៗ ដោយមិនមានចំណាយថវិការដ្ឋឡើយ ពីព្រោះថាការស្នើថវិការត្រូវបានលើកស្នើ១ឆ្នាំមុនរួចអស់ទៅហើយ តែដោយទឹកចិត្ត និងមានបេះដូងជាអ្នកបរិស្ថានពិតៗ គឺអ្នកបរិស្ថានយើងមិនទិញដើមឈើពីគេចែកឱ្យប្រជាពលរដ្ឋនោះឡើយ គឺសុខចិត្តរួមគ្នាប្រឹងប្រែងបណ្តុះកូនឈើ ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋគ្រប់រូបឱ្យយកទៅដាំ ដើម្បីភាពបៃតង និងមានម្លប់ការពារកម្តៅផង។

សូមរម្លឹកជូនថា គិតមកទល់ថ្ងៃនេះ ត្រឹមតែរយៈពេលជាង ១០ខែប៉ុណ្ណោះ ក្រសួងបរិស្ថានបានសម្រេចសមិទ្ធផលការងារ ១០០% ដោយនៅឆ្នាំទី១នេះ ក្រសួងបរិស្ថានបានបណ្តុះ និងចែកជូនកូនឈើដល់ប្រជាពលរដ្ឋជាង ១លាន ៣សែនដើម ទៅតាមតាមផែនការ ដែលបានដាក់ចេញក្នុងមុំទី២ គឺភាពបៃតង ដែលមានវិធានការ៤ចំណុច ហើយត្រង់ចំណុចទី៤នៃវិធានការនេះ គឺការជំរុញការដាំ ស្តាព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក