រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

Captain America និង Black Widow បង្ហាញមុខរួមគ្នាក្នុងភាពយន្តថ្មី

កម្សាន្ត៖ ផលិតកម្ម Apple Studio បានសម្រេចបោះទុនធំ ក្នុងការផលិតខ្សែភាពយន្តថ្មីមួយ ដែលនឹងឃើញមានអតីតតួអង្គសំខាន់របស់ Marvel ក្នុងខ្សែស្រឡាយភាពយន្ត Avengers ពីររូបរួមគ្នាគឺ Chris Evans និងអ្នកនាង Scarlett Johansson បង្ហាញមុខក្នុងភាពយន្តនេះ។

ខ្សែភាពយន្តថ្មី ដែលត្រូវចាក់នៅលើសេវាកម្មទស្សនាភាពយន្ត Online នេះ មានចំណងជើងថា Ghosted ដែលខ្សែភាពយន្តនេះ នឹងស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំរឿង លោក Dexter Fletcher ដែលជាម្ចាស់ស្នាដៃខ្សែភាពយន្ត Rocketman and Bohemian Rhapsody ដែលឈ្នះពាន Oscar ជាច្រើនកន្លងមក។

បើតាមប្រភពសារព័ត៌មានតាមដានខ្សែភាពយន្ត Hollywood ជាច្រើនបានអះអាងឱ្យដឹងថា​ ខ្សែភាពយន្តដែលនឹងត្រូវផលិតឡើងនេះ គឺជាភាពយន្តបែបរូមែនទិក, វាយប្រហារ និងផ្សងព្រេងរួមបញ្ចូលគ្នា។ នេះគឺជាខ្សែភាពយន្តទី២ ហើយសម្រាប់តារាសម្តែងស្រី Scarlett Johansson ក្រោយពីនាងបានបញ្ចប់កុងត្រាជាមួយផលិតកម្ម Disney ដោយមានរឿងក្តីក្តាំជុំវិញខ្សែភាពយន្តទោល Black Widow ដោយក្រោយមកនាងបានចុះកិច្ចសន្យាថតខ្សែភាពយន្តដំបូងដែលកំពុងដំណើរការថតនៅប្រទេសអេស្ប៉ាញ។

ដោយឡែក Chris Evans ដែលគ្រប៉គ្នាស្គាល់ថាជាតួអង្គ Captain America ក៏បានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយ Disney ដូចគ្នា ក្រោយខ្សែភាពយន្ត Avengers : ENDGAME ត្រូវបានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៩។ ក្រោយមកលោកក៏បានលេចមុខក្នុងខ្សែភាពយន្តផ្សេងៗជាហូរហែរ ដែលចុងក្រោយសំដែងជាតួអង្គ Lloyd Hansen ក្នុងរឿង The Gray Man ដែលដឹកនាំដោយ Director នៃរឿង Avengers កន្លងមកគឺបងប្អូនត្រកូល Russo ដែលនឹងដាក់ឱ្យទស្សនាក្នុង Netflix នាពេលឆាប់ៗខាងមុខនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក