ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋបាលក្រុងសិរីសោភ័ណ ច្រានចោលព័ត៌មានថា មានការរុះរើជួសជុលផ្សារសិរីសោភ័ណ និងជួលតូបក្នុងតម្លៃថ្លៃជាដើម

បន្ទាយមានជ័យ: ក្រោយមានការលេចលឺនូវពាក្យចចាមរាមតៗគ្នា និងមានសារជាសម្លេងចែកចាយតាមបណ្តាយសង្គមថា "មានការរុះរើជួសជុលផ្សារសិរីសោភ័ណ និងជួលតូបក្នុងតម្លៃថ្លៃជាដើម" នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលក្រុងសិរីសោភ័ណ បានចេញលិខិតបដិសេធច្រានចោលនូការលើកឡើងថាដែលមានការរុះរើផ្សារជាព័ត៌មានមិនពិតនោះទេ។

នៅក្នុងសេចក្តីជូនដំណឹងបដិសេធនោះរដ្ឋបាលក្រុងសិរីសោភ័ណ បានធ្វើការជម្រាបជូនដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ អាជីវក ដែលលក់ដូរក្នុងផ្សារសិរីសោភ័ណ ទាំងអស់ឲ្យបានជ្រាបថាមានជនមួយចំនួន បានបំភ្លើសព័ត៌មានមិនពិតថា "មានការរុះរើជួសជុលផ្សារសិរីសោភ័ណ និងជួលតូបក្នុងតម្លៃថ្លៃជាដើម" ដោយមានការចែកចាយសម្លេងតៗគ្នាតាមបណ្ដាញសង្គម។ ករណីនេះរដ្ឋបាលក្រុងសិរីសោភ័ណកំពុងឲ្យសមត្ថកិច្ចស្រាវជ្រាងរកម្ចាស់សម្លេង និងអ្នកផ្ដើមគំនិតបំផុសព័ត៌មានមិនពិតនោះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងសូមច្រានចោលព័ត៌មាននេះទាំងស្រុង។ ទន្ទឹមនឹងនោះរដ្ឋបាលក្រុងសិរីសោភ័ណ ក៏បានធ្វើការអះអាងជូនដល់សាធារណៈជនបងប្អូនប្រជាពលរដ្ឋ អាជីវករ ផងដែរថាផ្សារសិរីសោភ័ណ មិនមានការរើរុះឬសាងសង់ថ្មីនោះទេ។

សូមបញ្ជាក់ផងដែរថាក្រោយពីមានការបិទខ្ទប់ផ្សារសិរីសោភ័ណ ដែលនៅចំកណ្តាលខេត្តកាលពីថ្ងៃទី១៤ ខែសីហា អាជ្ញាធរមិនទាន់មានការបើកដំណើរការផ្សារឡើងវិញនោះទេ ក្នុងនោះមុននឹងបើកដំណើរការផ្សារខាងលើឡើងវិញអាជ្ញាធរខេត្តតម្រូវឲ្យមានការបាញ់ថ្នាំសម្លាប់មេរោគ សម្អាតអនាម័យទាំងក្នុង និងក្រៅបរិវេណផ្សារឲ្យបានស្អាតសិនទើបបើកដំណើរការវិញបាន៕

ថតដោយ ៖ ROEURNG CHANTREA ៣០,០៨,២០២១ ផ្សារសិរីសោភ័ណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក