ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នគរបាលព្រហ្មទណ្ឌ បំភ្លឺករណីជនស៉ីវិល ប្រើកាតសញ្ញានគរបាលព្រហ្មទណ្ឌ ពាក់ព័ន្ធករណីឃាត់មនុស្សនៅខណ្ឌសែនសុខ

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញសេចក្តីបំភ្លឺអំពីករណីជនស្លៀកពាក់បែបស៉ីវិលមួយក្រុម ប្រើប្រាស់កាតមានសញ្ញានគរបាលព្រហ្មទណ្ឌ ចំនួន២រូប ទៅធ្វើសកម្មភាពឃាត់មនុស្សមួយក្រុម តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឧត្តមសេនីយ៍ឯក ង៉េង ជួ បាន បញ្ជាឱ្យធ្វើការស្រាវជ្រាវលើករណីខាងលើជាបន្ទាន់ក្រោយឃើញបាតុភាពនៃការចែកចាយតាមបណ្ដាញសង្គម។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា ក្នុងចំណោមជនស៉ីវិលទាំងនោះមានម្នាក់ មន្ដ្រីនគរបាលរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (មិនមានក្នុងរូប) ដែលនៅពេលនេះនាយកដ្ឋានកំពុងធ្វើការសួរនាំតាមនីតិវិធីជំនាញ។ ប៉ុន្ដែមនុស្ស២នាក់ផ្សេងទៀត ដែលពាក់កាតមានសញ្ញានគរបាលព្រហ្មទណ្ឌ មិនមែនជាមន្ដ្រីនគរបាលបម្រើការងារនៅនាយកដ្ឋានឡើយ។

ប៉ុន្ដែទោះជាយ៉ាងណា ករណីនេះនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្វែករកអ្នកពាក់ព័ន្ធ ព្រមទាំងដើមចមនៃហេតុការណ៍នេះ។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានថ្លែងអំណរគុណចំពោះការផ្ដល់ព័ត៌មានពីសាធារណៈ និងអ្នកសារព័ត៌មានទាំងអស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក