ក្រុងព្រះសីហនុ៖ មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថា មានអគ្គីភ័យមួយបានកើតឡើង ដោយឆេះផ្ទុះកាប៊ិនភ្លើង នៅម្តុំឆ្នេរអូរឈើទាល សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ភ្លាមៗ ក្នុងនោះមានរថយន្តអគ្គីភ័យរបស់ស្នងការខេត្ត២គ្រឿង និង អាវុធហត្ថខេត្តព្រះសីហនុ១គ្រឿង ។
បច្ចុប្បន្នសម្ថកិច្ចសមត្ថកិច្ចឲ្យដឹងថា ករណីនេះសមត្ថកិច្ចគ្រប់គ្រង និង ពន្លត់បានឲ្យរលត់ទៅវិញ១០០% និងបញ្ជាក់បន្ថែមថា ក្រៅពីឆេះខូចខាតត្រង់ស្វ័រលើបង្គោលភ្លើង១ និង ឆេះអស់ម៉ូតូ២គ្រឿង និង តូបលក់ភេជ្ជៈមួយតូបក្បែរនោះផងដែរ ក្រៅពីនោះមានបង្កគ្រោះថា្នក់ដល់មនុស្សនោះទេ ៕