ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Donald Trump៖ ប្រធានាធិបតីចិនផ្ញើសំបុត្រដ៏មានអត្ថន័យមកកាន់ខ្ញុំក្រោយហេតុការណ៍ប៉ុនប៉ងធ្វើឃាត

អន្តរជាតិ៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់កាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា ប្រធានាធិបតីចិន លោក Xi Jinping បានសរសេរនូវសារមួយផ្ញើមកកាន់លោក បន្ទាប់ពីបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះបានរងរបួសដោយសារគ្រាប់កាំភ្លើងបាញ់ផ្លាតនឹងត្រចៀករបស់លោក អំឡុងពេលមានឃាតករប៉ុនប៉ងធ្វើឃាតមកលើលោកកាលពីសប្តាហ៍មុន។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅឯទីក្រុង Grand Rapids រដ្ឋ Michigan លោក Trump បញ្ជាក់ថា៖ "លោក Xi បានផ្ញើលិខិតដ៏មានខ្លឹមសារមួយមកកាន់ខ្ញុំ ក្រោយពេលដែលគាត់បានទទួលដំណឹងអំពីរឿងនេះ (ហេតុការណ៍លបបាញ់ប្រហារ)"។ គួរបញ្ជាក់ថា នេះគឺជាការប្រមូលផ្តុំយុទ្ធនាការលើកដំបូងរបស់ លោក Trump បន្ទាប់ពីបានរួចផុតអំពីការបាញ់ប្រហារប៉ុនប៉ងធ្វើឃាតលើរូបលោកយ៉ាងប្រផិតប្រផើយកាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ។ 

លោក Trump ក៏បានបញ្ជាក់ផងដែរថា នៅក្នុងខ្លឹមសារនៃសំបុត្ររបស់លោក Xi បានពិភាក្សាអំពីគោលនយោបាយសេដ្ឋកិច្ចជាមួយប្រទេសចិនក្នុងអំឡុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតី ហើយលោក Trump អះអាងថាលោក និងមេដឹកនាំកំពូលចិនរូបនេះមានភាពចុះសម្រុងគ្នាយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump ក៏រំលេចថា ក្រៅពីប្រធានាធិបតីចិន លោកក៏ទទួលបាននូវសារពីមេដឹកនាំប្រទេសផ្សេងៗមួយចំនួនទៀត ក្រោយហេតុការណ៍ដ៏កក្រើកនៅឯរដ្ឋ Pennsylvania នេះ។ 

គួរបញ្ជាក់ថា លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានទទួលនូវការតែងតាំងជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតអាមេរិក​នាថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក