រាជធានីភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឃើញថា តម្លៃលក់រាយសាំងធម្មតានៅរក្សាតម្លៃដដែល ខណៈតម្លៃប្រេងម៉ាស៊ូតធ្លាក់ថ្លៃបន្តិចវិញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ។
សេចក្ដីជូនដំណឹងបញ្ជាក់ថាតម្លៃលក់រាយប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជាគឺ៖
- សាំងធម្មតា = ៤.៣០០៛ ក្នុងមួយលីត្រ (តម្លៃដដែល)
- ប្រេងម៉ាស៊ូត = ៤.១៥០៛ ក្នុងមួយលីត្រ (ចុះថ្លៃ ៥០៛)។
សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ដូចខាងក្រោម៖