ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃ គាំទ្រនិងផ្ដល់កិច្ចសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការលើកិច្ចការសម្រុះសម្រួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតាមមូលដ្ឋាន

រាជធានីភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានស្នើសុំទៅកាន់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យមាននូវកិច្ចសហការជាគោលការណ៍ដើម្បីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចុះធ្វើការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងគោលបំណងផ្សព្វផ្សាយអំពីបេសកកម្មរបស់ អ.ដ.ក. និងរៀបចំវគ្គបណ្ដុះបណ្ដាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

ក្នុងលិខិតរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានធ្វើការរំលេចឡើងថា ការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៣ នៃវិធានការគន្លឹះទី៥ របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ថា ដោយសារកិច្ចការនេះ គឺជាអាទិភាពនយោបាយមួយរបស់រាជរដ្ឋាភិបាល និងដើម្បីឱ្យយន្តការសម្រុះសម្រួលដោះស្រាយវិវាទដោយ អ.ដ.ក. អាចដំណើរការទៅដោយរលូន និងសម្រេចបានលទ្ធផលខ្ពស់ ក៏ដូចជាដើម្បីពង្រឹងប្រសិទ្ធភាពនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សូមស្នើសុំកិច្ចសហការជាគោលការណ៍ពីក្រសួងមហាផ្ទៃ ដើម្បីអាចផ្សព្វផ្សាយបញ្ញាបការយល់ដឹងពីបេសកកម្មរបស់ អ.ដ.ក. និងរបៀបនៃការដោះស្រាយបញ្ចប់ជាស្ថាពរនូវវិវាទ តាមរយៈយន្តការរបស់ អ.ដ.ក. ដែលកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទធ្វើឡើងដោយ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ និងដើម្បីរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្រ្តីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ 

ជាការឆ្លើយតប លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការគាំទ្រនូវសំណើរបស់ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបានស្នើឱ្យលោក លោកស្រី ជាអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ផ្តល់កិច្ចសហការ និងសម្របសម្រួលជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការរៀបចំផ្សព្វផ្សាយអំពីបេសកកម្មរបស់ អ.ដ.ក. និងការរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យដំណើរការដោយរលូន និងសម្រេចបានលទ្ធផលល្អតាមការគ្រោងទុក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក