ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោករដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញដឹកនាំ​គណៈប្រតិភូក្រុមបេសកកម្ម​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចុះពិនិត្យវឌ្ឍនភាពការងារ​​​​សម្រេចបាន​ ​នៅ​តាមបណ្តា​ប្រព័ន្ធធារាសាស្ត្រ​​​ ក្នុងស្រុកសន្ទុក​ ខេត្តកំពង់ធំ​

ថ្ងៃទី​២០​ ខែកក្កដា​ ឆ្នាំ​២០២៤​នេះ​ លោក​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយឯកឧត្តម​ជាថ្នាក់ដឹកនាំ​ មន្ត្រីបច្ចេកទេសក្រសួង​ និងមន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំ​គណៈប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)មកពីស្នាក់ការកណ្តាលក្នុងទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន ដឹកនាំដោយលោកជំទាវ​ Chantale Wong នាយកប្រតិបត្តិ​ ចុះពិនិត្យ​វឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក​​​​ នៅតាមបណ្តា​ប្រព័ន្ធធារាសាស្ត្រនានា​​​ ស្ថិតក្នុងភូមិសាស្ត្រ​​ខេត្តកំពង់ធំ។​

ក្នុងឱកាសនោះ​ លោក​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូ​ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បានអញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​​សម្រេចបាន​ នៃប្រព័ន្ធធារាសាស្ត្រ​ស្ទឹងជីនិត​ និង​ប្រព័ន្ធធារាសាស្ត្រ​តាំងក្រសាំង​ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី​ ស្ថិតក្នុង​ស្រុកសន្ទុក ខេត្តកំពង់ធំ​។​

សូមជម្រាបថា​ ក្រោមហិរញ្ញប្បទាន​របស់ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) និង​កិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​​ពីក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹងជីនិត​ និងប្រព័ន្ធធារាសាស្ត្រ​​​តាំងក្រសាំង​ បាន​ក្លាយជាប្រព័ន្ធធារាសាស្ត្រមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានប្រភពទឹកខួបប្រាំងខួបវស្សា សម្រាប់បម្រើឱ្យ​​គ្រប់វិស័យប្រកបដោយនិរន្តរភាព ជាពិសេស​​​មានសក្តានុពលខ្ពស់ជាអតិបរមា​ក្នុង​ការស្រោចស្រពផ្ទៃដីបង្កបង្កើនផល​​បាន​ ៣ដងក្នុង១ឆ្នាំ មានប្រព័ន្ធប្រឡាយខ្វាត់ខ្វែង​​បង្កលក្ខណ:ងាយស្រួលដល់ការចែកចាយទឹកប្រកបដោយ​សមធម៌។ ខណៈខ្នងប្រឡាយ​បានក្លាយ​ជា​​ផ្លូវគមនាគមន៍ធ្វើដំណើរពីភូមិមួយទៅភូមិមួយទៀត និង​ជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ផងដែរ​។​

គណៈប្រតិភូក្រុមបេសកកម្ម​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បានថ្លែងនូវការ​កោតសរសើរ​ និង​បាន​វាយតម្លៃខ្ពស់ចំពោះ​វឌ្ឍនភាព​ការងារដែលសម្រេចបានជោគជ័យដ៏ត្រចះត្រចង់នាពេលកន្លងមក​ ព្រមទាំង​បាន​​បញ្ជាក់ពី​ជំហរច្បាស់លាស់​ក្នុង​ការ​បន្តកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយក្រសួងធនធានទឹក និងឧតុនិយម​ ដើម្បី​បន្តកិច្ចអភិវឌ្ឍន៍លើវិស័យធនធានទឹក និងធានាបាននូវសន្តិសុខ​សុវត្ថិភាពទឹកជាបន្តបន្ទាប់​។

សូមបញ្ជាក់ថា​ បន្ទាប់ពី​​ការជួសជុល​ស្តារឡើងវិញ​សំណង់​​បង្ហៀរទឹកប្រ​វែង​ ៧២០ម៉ែត្រ​​ អាងទឹក​ស្ទឹងជីនិត​មានសក្តានុពល​អាច​​ស្ដុកទឹក​បានប្រមាណ​ ៤៥​លានម៉ែត្រគូបដែលជាប្រភព​ទឹករស់​​ និង​មានលទ្ធភាពផ្ដល់ទឹកស្រោចស្រពដល់ផ្ទៃដី​បង្កបង្កើនផលប្រមាណ​ ១៦០០០ហិកតា​នៅ​​ក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ធំ​​​។ ដោយឡែក​ អាងទឹកតាំងក្រសាំងនៃប្រព័ន្ធធារាសាស្ត្រ​តាំងក្រសាំង​​ដែល​មានប្រឡាយតភ្ជាប់គ្នាបំពេញឱ្យ​គ្នា​ទៅវិញទៅមក​​ជាមួយអាងទឹកស្ទឹងជីនិត​ ​​មានលទ្ធភាពផ្គត់ផ្គង់ទឹក​​សម្រាប់​​ស្រោចស្រពលើផ្ទៃដីបង្ក​បង្កើន​​ផលកសិកម្មប្រមាណ ១២០០០ហិកតា​ ក្នុងឃុំចំនួន​៥ នៃស្រុកសន្ទុក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក