ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អ្នកបច្ចេកទេស អាចនឹងបើកបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ បើភ្លៀងនៅបន្តធ្លាក់

កំពត៖ ក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូអាចនឹងបើកទឹកបង្ហូរចេញពីអាងទំនប់វារីអគ្គិសនីកំចាយក្នុងករណីបើភ្លៀងនៅតែបន្តធ្លាក់។

យោងតាមលិខិតជូនដំណឹងចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពតមានខ្លឹមសារថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ដោយសារភ្លៀងបានធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ពិសេសនៅតំបន់ស្ថានីយវារីអគ្គិសនីកំចាយធ្វើឱ្យកម្រិតទឹកក្នុងអាងស្តុកកើនឡើងជាបន្តបន្ទាប់។ នៅពេលកម្រិតទឹកកើនដល់កម្ពស់១៤៨ម៉ែត្រ ក្រុមការងារបច្ចេកទេសនឹងបើកទ្វាររំដោះទឹកចេញពីអាងទំនប់វារីអគ្គិសនីកំចាយដោយសន្សឹមៗ។

សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៨យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កម្ពស់ទឹកក្នុងអាងស្តុកនៃទំនប់វារីអគ្គិសនីកំចាយបានឡើងដល់១៤៧,៥៨ម៉ែត្រ ដោយលម្ហូរចូលមានចំណុះ២៦៥,៨០ម៉ែត្រត្រីគុណក្នុងមួយវិនាទី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក