ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មកមើលលទ្ធផលវគ្គចែកពូលនៃពានថ្មី Europa Conference League

អឺរ៉ុប៖ រដូវកាល ២០២១/២២ នេះ គឺជាឆ្នាំដំបូងដែល UEFA បានប្រកាសបង្កើតការប្រកួតប្រជែងពានលំដាប់់ទី៣ ឬ UEFA Europa Conference League បន្ទាប់ពីពានលំដាប់កំពូល UEFA Champions League និងពានលំដាប់ទី២ UEFA Europa League។

ពានលំដាប់ទី៣ នេះ គឺជាការបង្កើននូវភាពប្រកួតប្រជែង និងផ្តល់ឱកាស​ប្រកួតបន្ថែមទៀតសម្រាប់បណ្តាក្លិបនានាក្នុងតំបន់អឺរ៉ុប។ នេះបើតាមការបញ្ជាក់កន្លងមករបស់លោក Alexander Ceferin ប្រធាន UEFA។

គួរឱ្យដឹងថា ការចាប់ឆ្នោតបែងចែកពាននេះត្រូវបានបញ្ចប់រួចរាល់ហើយ ដោយក្នុងនោះមាននូវក្លិបខ្លាំងៗមួយចំនួនក៏បានចូលរួមប្រកួតប្រជែងពាននេះផងដែរ មានដូចជា Tottenham Hotspurs (អង់គ្លេស), AS Roma (អ៊ីតាលី) និង Rennes (បារាំង) ជាដើម។

សម្រាប់លទ្ធផលរួមនៃការចាប់ឆ្នោតបែងចែកពូលរួមមាន៖ 

ពូល A៖ LASK (អូទ្រីស), Maccabi Tel Aviv (អ៊ីស្រាអែល), Alashkert (អាមេនី) និង HJK (ហ្វាំងឡង់)។

ពូល B៖ Gent (ប៊ែលហ្សិក), Partizan (ស៊ែប), Flora (អេស្តូនី) និង Anorthosis Famagusta (ស៊ីប)។

ពូល C៖ AS Roma (អ៊ីតាលី), Zorya Luhansk (អ៊ុយក្រែន), CSKA Sofia (ប៊ុលហ្គារី) និង Bodo/Glimt (ណ័រវេយ៍)។

ពូល D៖ AZ (ហូឡង់), CFR Cluj (រូម៉ានី), Jablonec (ឆែក) និង Randers (ដាណឺម៉ាក)។

ពូល E៖ Slavia Prague (ឆែក), Feyenoord (ហូឡង់), Union Berlins (អាល្លឺម៉ង់) និង Maccabi Haifa (អ៊ីស្រាអែល)។

ពូល F៖​ Copenhagen (ដាណឺម៉ាក), PAOK (ក្រិក), Slovan Bratislava (ស្លូវេនី) និង Lincoln Red Imps (ជីប្រាល់តា)។

ពូល G៖ Tottenham Hotspurs (អង់គ្លេស), Rennes (បារាំង), Vitesse (ហូឡង់) និង Mura (ស្លូវេនី)។

ពូល H៖ FC Basel (ស្វីស), Qarabag (អាហ្សេបៃហ្សង់), Kairat (កាហ្សាក់ស្ថាន) និង Omonia (ស៊ីប)។

គួរឱ្យដឹងថា វគ្គចែកពូលនៃពាន​ UEFA Europa Conference League នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១៤-១៥ ខែកញ្ញានេះតទៅ ខណៈវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅកីឡដ្ឋាន Kombetare រដ្ឋធានី Tirana ប្រទេសអាល់បានី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក