ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING៖ អតីតប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong ទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ

វៀតណាម៖ លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ជាមេដឹកនាំប្រទេសវៀតណាមអស់រយៈពេលជាងមួយទសវត្សរ៍បានទទួលមរណភាពហើយ នៅវ័យ ៨០ឆ្នាំ។

សូមបញ្ជាក់ថា ជាច្រើនខែមកហើយដែលលោក Trong ហាក់មានអាការៈសុខភាពទន់ខ្សោយ នៅក្នុងព្រឹត្តិការណ៍សាធារណៈនានា និងខកខានបង្ហាញមុខជាសាធារណៈទាំងស្រុងតែម្តងមួយរយៈពេលចុងក្រោយ ហើយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ភារកិច្ចរបស់លោកក្នុងនាមជាប្រធានគណបក្សកុម្មុយនិស្តវៀតណាម ត្រូវបានកាន់កាប់ដោយប្រធានរដ្ឋវៀតណាម លោក To Lam ។ សូមជម្រាបថា គណបក្សកុម្មុយនិស្តបានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោក Trong ស្លាប់ "ដោយសារវ័យចាស់ជរា និងជំងឺធ្ងន់ធ្ងរ"។

លោក Nguyen Phu Trong បានឡើងកាន់តំណែងជាអគ្គលេខាធិការបក្សកាលពីឆ្នាំ២០១១ និងជាប្រធានរដ្ឋវៀតណាមពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ផងដែរ។ 

នៅក្នុងគោលនយោបាយការបរទេស លោក Trong បានប្រកាន់យកគោលការណ៍ "មិត្តកាន់តែច្រើន និងបន្ថយសត្រូវឱ្យតិច” ខណៈដែលលោកបានដឹកនាំប្រទេសវៀតណាមអស់រយៈពេលជាងមួយទសវត្សរ៍ ដោយមានការរួមចំណែកលើកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាម ហើយថ្មីៗនេះបានដើរលើខ្សែបន្ទាត់ដ៏ល្អមួយក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក