ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជារកឃើញសំបុកក្រពើភ្នំចំនួន ៥ និងមានកូនក្រពើភ្នំទើបញាស់ ៦០ក្បាល

ខេត្តពោធិ៍សាត់៖ ក្រុមអ្នក​អភិរក្ស​បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេស​កម្ពុជាទើបតែទទួលបាននូវកូនក្រពើភ្នំ ឬភាសាបច្ចេកទេសហៅថា Siamese crocodiles ចំនួន ៦០ក្បាលបន្ថែមទៀត ដែលកូនក្រពើភ្នំទើបញាស់ទាំង ៦០ក្បាលនេះ គឺជាកំណត់ត្រាច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សនេះ។ ក្រុមអ្នក​អភិរក្ស​បាននិយាយថា នេះគឺជា "សញ្ញាណនៃក្ដីសង្ឃឹមយ៉ាងពិតប្រាកដ" បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង ២០ ឆ្នាំ ក្នុងការធ្វើឱ្យចំនួនសត្វក្រពើភ្នំនៅជួរភ្នំក្រវាញ នៃប្រទេសកម្ពុជាកើនឡើងវិញ និងជៀសផុតពីការដាច់ពូជ។

បើតាមក្រុមអ្នក​អភិរក្ស​ឱ្យដឹងថា អ្នកស្រុកក្នុងតំបន់បានរកឃើញសំបុកក្រពើចំនួនប្រាំកាលពីខែឧសភាកន្លងទៅ ហើយកូនក្រពើទាំងនេះបានញាស់កាលពីចុងខែមិថុនា។ សូមបញ្ជាក់ថា កូនក្រពើភ្នំទាំងនេះអាចធំលូតលាស់ និងមានប្រវែងដល់ទៅជាង ៣ម៉ែត្រ។ ពូជក្រពើភ្នំទាំងនេះធ្លាប់មានវត្តមានពាសពេញតំបន់អាស៊ីអាគ្នេយ៍។ ក្រោយៗមកទៀត ដោយសារកត្តាការបរបាញ់ និងការបាត់បង់ទីជម្រកបណ្ដាលឱ្យសត្វក្រពើភ្នំត្រូវគេចាត់ទុកថាជាប្រភេទសត្វជិតផុតពូជ ដែលបច្ចុប្បន្ននេះគេជឿថាវត្តមានសត្វក្រពើភ្នំមានត្រឹមតែជាង ៤០០ក្បាលប៉ុណ្ណោះ ហើយភាគច្រើនគេប្រទះឃើញនៅប្រទេសកម្ពុជា។

លោក Pablo Sinovas ប្រធានក្រុមអភិរក្ស Fauna & Flora ប្រចាំកម្ពុជា បញ្ជាក់ថា "កូនក្រពើដែលញាស់ថ្មីចំនួន ៦០ក្បាលនេះគឺជាការជំរុញយ៉ាងខ្លាំង" ដល់កម្មវិធីអភិរក្សក្រពើភ្នំនេះ។ លោក​បាន​បន្ថែម​ថា នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​សម្រាប់ "កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​ការ​អភិរក្សក្រពើភ្នំ" ដែល​ក្នុង​ករណី​នេះ ការ​ខិតខំ​ប្រឹងប្រែង​មាន​ការ​ចូលរួម​ពី​អ្នក​អភិរក្ស អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក និង​រាជរដ្ឋាភិបាល​កម្ពុជា។

ក្រពើ​ភ្នំត្រូវ​បាន​គេ​បារម្ភ​ថាបាន​ផុត​ពូជ​បាត់ទៅហើយ រហូត​ដល់​ត្រូវ​បាន​រក​ឃើញ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០០០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក