ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Wang Wenbin ថាការភ្ជាប់មហាវិថីដែលមានឈ្មោះមេដឹកនាំកម្ពុជា និងចិនចំនួន៤គឺមិនមែនជារឿងចៃដន្យ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងពីចំណាប់អារម្មណ៍របស់លោកទាក់ទងការតភ្ជាប់ប្រទាក់ក្រឡាគ្នារវាងមហាវិថីព្រះសីហនុ មហាវិថីម៉ៅ សេទុង មហាវិថី ស៊ី ជិនពីន និងមហាវិថីសម្ដេចតេជោ ថាមិនមែនជារឿងចៃដន្យនោះទេ។ ការភ្ជាប់នេះគឺជាការប្ដេជ្ញាចិត្តយ៉ាងរឹងមាំរវាងចិន និងកម្ពុជា​ រួមគ្នាកសាងមិត្តភាពប្រពៃណីដែលមេដឹកនាំប្រទេសទាំងពីរធ្លាប់ធ្វើឡើងឱ្យទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជាកាន់តែល្អប្រសើរឡើង។

ថ្លែងក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង ព្រឹកថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០២៤ នៅតាមបណ្ដោយមហាវិថី ស៊ី ជីនពីង លោក វ៉ាង បានលើកឡើងថាការដាក់សម្ពោធផ្លាកឈ្មោះនេះជាការបង្ហាញនូវមិត្តភាពជាប្រពៃណីចិន និងកម្ពុជា​ ដែលមិនអាច​បំបែកបាន និងបានបង្ហាញពីអនាគតដ៏ភ្លឺស្វាងនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើតសកម្មភាពថ្មីទទួលសមិទ្ធផលថ្មី។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានលើកឡើងថាការរៀបចំពិធីនៅថ្ងៃនេះជាការបង្កប់នូវអត្ថន័យមិត្តភាពដែលមិនអាចបំបែកបានរវាងចិន និងកម្ពុជា ក៏ដូចជាបង្ហាញពីការដឹងគុណរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនចិនផងដែរ។

លោកថា៖ «ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង រួមទាំងរដ្ឋាភិបាល​និងប្រជាជនចិន តែងតែបានគាំទ្រយ៉ាង​សកម្មដល់បុព្វហេតុនៃសុខសន្ដិភាព ស្ថិរភាព និងការជំរុញកំណើនសេដ្ឋកិច្ច ការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា»។

មហាវិថី ស៊ី ជីនពីង មានប្រវែង ៤៧,១០គីឡូម៉ែត្រគឺជាផ្លូវក្រវ៉ាតក្រុងទី៣ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្ដាល​ ត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានកត់សម្គាល់ពីភាពរីកចម្រើនរបសរាជធានីភ្នំពេញ និងសង្ឃឹមថារាជធានីបេះដូងនៃព្រះរាជាណាចក្រកម្ពុជានេះនឹងក្លាយជាតំបន់ដ៏សំខាន់មួយក្នុងឧបទ្វីឥណ្ឌូចិន ព្រមទាំងតំបន់អាស៊ីអាគ្នេយ៍ពោពេញដោយភាពរស់រវើក។

អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ក្នុងពិធីនេះថាលោកសូមវាយតម្លៃខ្ពស់ដល់ប្រជាជន និងរដ្ឋាភិបាលចិន ដែលជាដៃគូមួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ និងកាលៈទេសៈទាំងអស់គ្មានលក្ខខន្តស្មុគស្មាញ ដោយបង្ហាញនូវសុទិដ្ឋិនិយមថា​ កម្ពុជា និងចិន និងបន្តរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អប្រសើរនេះរហូតដល់មនុស្សជំនាន់ក្រោយៗទៀត។

គួរឱ្យដឹងដែរថាផ្លូវក្រវ៉ាត់ក្រុងទី៣ត្រូវបានប្រសិទ្ធនាមជាមហាវិថី ស៊ី ជិនពីង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងអតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធៀន នៅវិមានសន្ដិភាព៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក