ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

អតីតកីឡាករជម្រើសជាតិព័រទុយហ្គាល់ម្នាក់ ត្រូវឃាត់ខ្លួនពីបទរំលោភអនីតិជន

ក្រិក៖ កីឡាករ Ruben Semedo ខ្សែការពារក្លិប Olympiacos នៃលីគកំពូលក្រិក ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅប្រទេសក្រិក នាថ្ងៃចន្ទម្សិលមិញនេះ ក្រោយពេលកីឡាករវ័យ ២៧ឆ្នាំរូបនេះ បានរងការចោទប្រកាន់ពីបទរំលោភបំពាន និងបៀតបៀនផ្លូវភេទទៅលើយុវតីវ័យ ១៧ឆ្នាំម្នាក់។

កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានសមត្ថកិច្ចចូលទៅឃាត់ខ្លួនដល់ផ្ទះរបស់គេនាទីក្រុង អាថែន តែម្តង ក្រោយពីបានទទួលពាក្យបណ្តឹងពីក្មេងស្រី ដែលបានអះអាងថានាងជាជនរងគ្រោះ។

យ៉ាងណាមិញ បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងប្រទេសក្រិកបានឱ្យដឹងថា Semedo និងក្មេងស្រីនោះបានជួបគ្នានៅក្នុងក្លិបរាត្រីមួយកន្លែង ហើយក្រោយមកបានផឹកស្រាស្រវឹងជាមួយគ្នា ហើយក៏បានយល់ព្រមទៅគេងនៅផ្ទះរបស់កីឡាករររូបនេះ ដែលក្រោយមកនាងបានអះអាងថា Semedo បានរំលោភបំពានលើរាងកាយនាង។

អតីតខ្សែការពារប្រកបអាជីពនៅលីគកំពូលអេស្ប៉ាញជាមួយ Villarreal និង Heusca រូបនេះ នឹងត្រូវចូលខ្លួនមកឆ្លើយបំភ្លឺនៅមុខព្រះរាជអាជ្ញានាថ្ងៃនេះតែម្តង។

គួរឱ្យដឹងថា កន្លងមក Ruben Semedo ក៏ធ្លាប់បានជាប់ពន្ធនាគារនៅអេស្ប៉ាញរយៈពេល ១៤២ថ្ងៃផងដែរ ពីបទបង្ខាំងមនុស្សខុសច្បាប់ និងបានគំរាមប្រើហិង្សាទៅលើបុរសម្នាក់ ពោលគឺបានឃុំខ្លួនបុរសនោះ ព្រមទាំងគំរាមកាត់ម្រាមដៃទៀតផង ក្រោយពីជនរងគ្រោះខាងលើជំពាក់ប្រាក់គេមិនព្រមសងចំនួន ៥,០០០អឺរ៉ូ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក