ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចម្រៀងមួយបទធ្វើឲ្យធ្វើឲ្យវិទ្យាល័យមួយនៅព្រៃវែងទទួលបានអាគារសិក្សាថ្មីពីនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ចម្រៀង «ស្ពានសាងស្នេហ៍» ដែលច្រៀងដោយយុវតី សាយ ស៉ីណា ក្នុងកម្មវិធីប្រឡងចម្រៀងមួយ នៅក្នុងវិទ្យាល័យព្រៃព្នៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង បានទាក់ទាញការពេញចិត្តពីសម្ដេចតេជោ ហ៊ុន សែន ជាខ្លាំង ហើយពេលនេះនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រុមការងារចុះទៅសាងសង់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ៣០បន្ទប់ក្នុងវិទ្យាល័យនេះផងដែរ។

នៅយប់ថ្ងៃទី១៨ ខែកក្កដា ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូថ្មីមួយទៀតដែលយុវតី សាយ ស៉ីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានពេញចិត្តការបកស្រាយចម្រៀងរបស់ខ្លួន និងបានច្រៀងបទដដែលនេះ ផ្ញើជូនសម្តេចតេជោផងដែរ។

សម្ដេចតេជោបានសរសេរថា៖ «សូមបន្តស្តាប់ការនិយាយ និងច្រៀងរបស់ចៅសាយ ស៉ីណា។ តាសូមជំរាបទៅលោកគ្រូអ្នកគ្រូ និងសិស្សទាំងអស់ នៅវិទ្យាល័យព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ឲ្យបានជ្រាបថា តាមសំណើរបស់ចៅ សាយ ស៉ីណា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ឲ្យ នាយឧត្តមសេនីយ៍ ខេង សុមេធ ចុះទៅសាងសង់ឲ្យបានឆាប់បំផុតនៅ អាគារសិក្សា ១ខ្នង មានកំពស់បីជាន់ ៣០បន្ទប់ និងអាចសាងសង់បន្ថែម ពេលពិនិត្យឃើញនូវការខ្វះខាត»

បទ «ស្ពានសាងស្នេហ៍» គឺជាស្នាដៃនិពន្ធរបស់សម្តេចតេជោ ដែលនិយាយពីប្រវត្តិស្នេហ៍ និងការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក