ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជីវិតថ្លៃណាស់.!បុរសអ្នក នេសាទជនជាតិខ្មែរ២នាក់ដែលលិចទូកកណ្តាលសមុទ្រ ម្តុំខាងជើងកោះថាសត្រូវបានជួយសង្គ្រោះ

ខេត្តព្រះសីហនុ៖ បុរសអ្នក នេសាទជនជាតិខ្មែរ២នាក់ដែលលិចទូកកណ្តាលសមុទ្រ ម្តុំខាងជើងកោះថាស វេលាម៉ោងជាង៨យប់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់មកត្រូវបានក្រុមការងារអូបរ័ល្បឿនលឿន អ្នកឧកញ៉ា ទៀ វិចិត្រ ចេញទៅស្វែងរកនិងបានជួយសង្គ្រោះស្រង់រួចផុតពីគ្រោះថ្នាក់។

តាមការបញ្ជាក់ពីជនរងគ្រោះឲ្យដឹងថា ទូកបានលិចពេលមានភ្លៀង ខ្យល់និងរលកខ្លាំង និងថាក្រោយទូកលិច ជនរងគ្រោះទាំង២នាក់តោងប៊ីដុងហែលបណ្តែតទឹកសមុទ្រប្រហែលជិតមួយម៉ោង ហើយជាសំណាងល្អ បុណ្យល្អ ក៍បានក្រុមការងារសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ចេញមកជួយសង្គ្រោះ ក្នុងពេលដែលនៅលើសមុទ្រកំពុងមានភ្លៀងផង ខ្យល់និងរលកធំៗផង។

អ្នកនេសាទទាំង២ មានឈ្មោះ:

១-ឈ្មោះ ឃឹម ហូវ ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទូក ។

២-ឈ្មោះ ផេន វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកូនដៃទូក ។ អ្នកទាំង ២ ស្នាក់នៅទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក