ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ មហាធៀរ ត្រូវគេបញ្ជូនទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅព្រឹកនេះ

ម៉ាឡេស៊ី៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ មហាធៀរ (Mahathir Mohamad) ដែលបច្ចុប្បន្នមានវ័យ ៩៩ឆ្នាំទៅហើយនោះ ត្រូវបានគេបញ្ជូនលោកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ បន្ទាប់ពីលោកមានអាការៈ "ក្អកខ្លាំងៗ" មិនឈប់។ នេះបើតាមជំនួយការផ្ទាល់របស់លោកបញ្ជាក់ប្រាប់សារព័ត៌មាន។

លោក Sufi Yusoff ជំនួយការផ្ទាល់របស់លោក Mahathir Mohamad ថ្លែងថា លោក Mahathir ត្រូវគ្រូពេទ្យបញ្ជាក់ថា លោកអាចនឹងទទួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រហែល ២-៣ថ្ងៃ ហើយរំពឹងថានឹងអាចចាកចេញពីមន្ទីរពេទ្យនៅថ្ងៃចន្ទ។ សូមបញ្ជាក់ថា លោក Mahathir Mohamad បានឈានចូលដល់វ័យ ៩៩ឆ្នាំកាលពីសប្តាហ៍មុន។ 

គួររំឮកផងដែរថា លោក Mahathir Mohamad មានបញ្ហាជំងឺបេះដូងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតធ្លាប់ទទួលការវះកាត់បេះដូងទៀតផង ជាក់ស្ដែងលោកបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប្រមាណជា ៣ខែនៅដើមឆ្នាំ២០២៤នេះ។ 

លោក Mahathir Mohamad កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥ លោកធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីពីរដង ដោយលើកដំបូងឡើងកាន់តំណែងជាមេដឹកនាំជាតិទី៤ របស់ម៉ាឡេស៊ីពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ និងបានកាន់តំណែងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីជាលើកទីពីរនៅឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ដែលកាលណោះលោកមានវ័យ ៩២ឆ្នាំទៅហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក