ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាល្លឺម៉ង់គ្រោងនឹងកាត់បន្ថយពាក់កណ្ដាលនូវជំនួយយោធារបស់ខ្លួនទៅដល់អ៊ុយក្រែននាឆ្នាំ២០២៥ខាងមុខ

អាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់គ្រោងនឹងកាត់បន្ថយជំនួយយោធារបស់ខ្លួនទៅដល់អ៊ុយក្រែនចំនួនពាក់កណ្តាល បើទោះបីជាមានការព្រួយបារម្ភថាការផ្តល់ជំនួយគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនឹងត្រូវបានកាត់បន្ថយបន្ថែមទៀត ប្រសិនបើលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខនេះ។ សូមបញ្ជាក់ថា បើតាមសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាជាតិអាល្លឺម៉ង់ឆ្នាំ២០២៥ បង្ហាញថា ជំនួយរបស់អាល្លឺម៉ង់ផ្ដល់ទៅកាន់អ៊ុយក្រែននឹងត្រូវកាត់បន្ថយមកត្រឹម ៤ពាន់លានអឺរ៉ូ (ប្រមាណជា ៤,៣៥ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២៥ ខណៈឆ្នាំ២០២៤ អាល្លឺម៉ង់បានផ្ដល់ជំនួយទៅកាន់អ៊ុយក្រែនដល់ទៅ ៨ពាន់លានអឺរ៉ូឯណោះ។

អាល្លឺម៉ង់បានបង្ហាញក្ដីសង្ឃឹមថា អ៊ុយក្រែននឹងអាចបំពេញតម្រូវការយោធារបស់ខ្លួនជាមួយនឹងប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារអាមេរិក ដែលទទួលបានពីប្រាក់ចំណូលនៃទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដែលប្រាក់កម្ចីនេះត្រូវបានអនុម័តដោយក្រុមប្រទេស G7 រួចរាល់ហើយ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា "ការផ្តល់ហិរញ្ញប្បទានរបស់អ៊ុយក្រែនត្រូវបានធានាសម្រាប់អនាគត ដែលផ្អែកលើវិធានរបស់់សហភាពអឺរ៉ុប ក៏ដូចជាកម្ចីដែលទទួលបានពី G7"។ 

ក្រុមមន្រ្តីមួយចំនួនបានលើកឡើងថា មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមចំពោះគំនិតនៃការជំរុញកម្ចីរបស់ក្រុមប្រទេស G7 ទៅកាន់អ៊ុយក្រែន ជាពិសេសផែនការនេះនឹងអាចជួយដល់បញ្ហាតម្រូវការថវិការរបស់អ៊ុយក្រែន ប្រសិនបើលោក Donald Trump ពិតជាជាប់ឆ្នោតជាប្រធានាធិបតីនាពេលខាងមុខ។ គួរបញ្ជាក់ថា រឿងរ៉ាវដ៏រំជើបរំជួលបានកើតឡើងនៅទូទាំងទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ បន្ទាប់ពីលោក Trump ជ្រើសរើសសមាជិកព្រឹទ្ធសភា លោក JD Vance ជាបេក្ខភាពអនុប្រធានាធិបតីរបស់លោក ដែលសមាជិកព្រឹទ្ធសភារូបនេះជាអ្នកមាននិន្នការប្រឆាំងនឹងជំនួយយោធាសម្រាប់អ៊ុយក្រែន ​និងជាពិសេសអ្នកដែលមានទស្សនៈបន្ថយការពឹងផ្អែករបស់សហភាពអឺរ៉ុបមកលើសហរដ្ឋអាមេរិក ។ 

គួររំឮកថា លោក Trump បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងក្លាលើរូបលោកពីសំណាក់មន្ត្រីលោកខាងលិច ចំពោះការដែលលោកបានលើកឡើងថា លោកនឹងមិនការពារប្រទេសដែលមិនបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិនៃអង្គការ NATO ហើយថែមទាំងនឹងលើកទឹកចិត្តរុស្ស៊ីឱ្យវាយប្រហារប្រទេសទាំងនោះទៀតផង។ ជាក់ស្ដែងថ្មីៗនេះ អាល្លឺម៉ង់បានទទួលការរិះគន់ម្តងហើយម្តងទៀត ចំពោះការមិនអាចបំពេញបាននូវគោលដៅរបស់អង្គការណាតូ ក្នុងការចំណាយលុយ ២ភាគរយនៃទិន្នផលសេដ្ឋកិច្ចរបស់ខ្លួនទៅលើវិស័យការពារជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក