ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអាមេរិក Joe Biden ធ្វើតេស្ដវិជ្ជមានវីរុសកូវីដ-១៩

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃពុធម្សិលមិញនេះ ខណៈលោកមានរោគសញ្ញាមួយចំនួនដែលមានលក្ខណៈស្រាលប៉ុណ្ណោះ ស្របពេលមតិមួយចំនួនលើកឡើងថា លោកគួរតែកុំបន្តការប្រជែងតំណែងសម្រាប់ការបោះឆ្នោតប្រធានាធិបតី ប្រសិនបើលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាកំពុងស្ថិតក្នុងស្ថានភាពសុខភាពធ្ងន់ធ្ងរ។

ប្រធានាធិបតីវ័យ ៨១ឆ្នាំរូបនេះ បានលើកមេដៃជាសញ្ញាចេញក្នុងរថយន្តរបស់លោក និងបានបញ្ជាក់ថាស្ថានភាពរបស់លោកល្អប្រសើរទេ បន្ទាប់ពីលោកបានផ្អាកយុទ្ធនាការឃោសនានៅទីក្រុង Las Vegas និងធ្វើដំណើរទៅកាន់គេហដ្ឋានរបស់លោកនៅឯទីក្រុង Delaware ដើម្បីដាក់ខ្លួននៅដាច់ដោយឡែក។ លោក Biden ក៏បានផ្ញើសារថ្លែងអំណរគុណដល់អ្នកដែលបានជូនពរលោក ដោយបញ្ជាក់ថា លោកនឹងត្រូវនៅដាច់ដោយឡែក រហូតដល់ពេលដែលលោកជាសះស្បើយ ហើយក្នុងអំឡុងពេលនេះលោកក៏នៅតែបន្តធ្វើការដើម្បីបំពេញភារកិច្ចជូនប្រជាជនអាមេរិក។

យ៉ាងណាមិញ ការធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ របស់លោកបៃដិននៅគ្រានេះ កើតឡើងនៅចំពេលដែលជាគ្រាដ៏សំខាន់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនៅគ្រានេះ ជាពិសេសក្រោយការជជែកវែកញែកយ៉ាងតឹងសរសៃករទល់នឹងបេក្ខភាពប្រធានាធិបតី Donald Trump ស្របពេលដែលមានការព្រួយបារម្ភពីស្ថានភាពសុខភាពរបស់លោក រហូតដល់មានការអំពាវនាវពីសមាជិកមួយចំនួននៃគណបក្សប្រជាធិបតេយ្យស្នើឱ្យលោក Biden លាលែងពីតំណែងទៀតផង។

លោក Biden ត្រូវបង្ខំចិត្តលុបចោលការថ្លែងសុន្ទរកថាទៅកាន់សហជីពតំណាងឱ្យកម្មករអាមេរិកឡាទីន ដែលជាផ្នែកមួយដ៏សំខាន់នៃការប្រជែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដោយផ្លាស់មកចូលរួមក្នុងយុទ្ធនាការមុនមួយថ្ងៃ និងផ្តល់បទសម្ភាសន៍តាមរយៈវិទ្យុវិញ។ អ្នកនាំពាក្យរបស់លោកប្រធានាធិបតីបញ្ជាក់ថា លោក Biden បានទទួលវ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់ហើយ ព្រមទាំងបានចាក់ដូសជំរុញបន្ថែមទៀតផង ដែលក្នុងការព្យាបាលបច្ចុប្បន្នលោកបានប្រើប្រាស់ថ្នាំ COVID-19 Paxlovid ដោយលោកនៅតែបន្តបំពេញការងារជាប្រក្រតីអំឡុងពេលចត្តាឡីស័កនេះ។ 

វេជ្ជបណ្ឌិតប្រចាំសេតវិមាន លោក Kevin O'Connor បញ្ជាក់ថា លោក Biden មានអាការៈមួយចំនួនដូចជាក្អក ហៀរសំបោរ និងអាការៈជំងឺទូទៅមួយចំនួន ក្រោយពីត្រឡប់ពីយុទ្ធនាការឃោសនាបោះឆ្នោតវិញ និងបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ តែម្តង។ លោក O'Connor បន្ថែមថា "រោគសញ្ញារបស់លោក Biden "នៅតែមានលក្ខណៈស្រាល" ដោយបន្ថែមថា អត្រាផ្លូវដង្ហើម សីតុណ្ហភាព និងកម្រិតអុកស៊ីសែនក្នុងឈាមរបស់លោកទាំងអស់នៅតែមានសភាពធម្មតា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក