ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីបញ្ជាទៅរដ្ឋមន្ត្រីព័ត៌មានមានវិធានការលើអ្នកសារព័ត៌មានដែលកៀបលុយពីពលរដ្ឋ

សៀមរាប៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា មានវិធានការដកអាជ្ញាបណ្ណលើសារព័ត៌មានណាដែលប្រើប្រាស់តួនាទីរបស់ខ្លួនទៅកៀបយកលុយពីពលរដ្ឋ ដោយថាសកម្មភាពបែបនេះវាបានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

ថ្លែងក្នុងពេលបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុន្នី ពិន សែម ក្នុងខេត្តសៀមរាប ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការអន្តរាគមន៍របស់សម្ដេចតាមរយៈការចុះផ្សាយរបស់សារព័ត៌មានតាមបណ្ដាញសង្គមដែលសម្ដេចបានឃើញថាព័ត៌មានខ្លះពិត និងខ្លះទៀតត្រូវបានគេប្រឌិតឡើង។

សម្ដេចបានបង្ហាញការមិនពេញចិត្តពេលដឹងថាសារព័ត៌មានមួយពេលកៀកយកលុយគេមិនបានរួចចុះផ្សាយបង្ខូចកេរ្តិ៍ឈ្មោះគេថែមទៀត ដែលជារឿងមិនអាចទទួលយកបាន និងគួរមានវិធានការ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក