ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គនាយកដ្ឋានពន្ធដារចាប់ផ្តើមកម្មវិធីសវនកម្មពន្ធដាររបស់ឆ្នាំ២០២៤ ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ

ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងអំពីការអនុវត្តកម្មវិធីសវនកម្មពន្ធដារឆ្នាំ២០២៤ ដែលនឹងត្រូវចុះធ្វើជាមួយអ្នកជាប់ពន្ធទាំងអស់ចំនួន ៣ ០០៦ សហគ្រាស ក្នុងឆ្នាំនេះ។ លិខិតជូនដំណឹងស្តីពីការចុះធ្វើសវនកម្មសារពើពន្ធនឹងត្រូវផ្ញើជូនដល់សហគ្រាសនីមួយៗ ដើម្បីឱ្យបានត្រៀមខ្លួនក្នុងការផ្តល់កិច្ចសហការជាមួយរដ្ឋបាលសារពើពន្ធ។

អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ការធ្វើសវនកម្មពន្ធដារនេះអនុវត្តតាមច្បាប់ស្តីពីសារពើពន្ធចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្ដីពីសវនកម្មពន្ធដារ និងសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានពន្ធដារបានជូនដំណឹងដល់អ្នកជាប់ពន្ធទាំងអស់ថា អគ្គនាយកដ្ឋានពន្ធដារនឹងចុះធ្វើសវនកម្មដល់ទីកន្លែងដោយផ្អែកតាមគោលការណ៍នៃសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ជូនអ្នកជាប់ពន្ធបន្ថែមទៀតថា សហគ្រាសអាចត្រូវបានចុះធ្វើសវនកម្មដល់ទីកន្លែងក្នុងរយៈពេល៣ឆ្នាំ លើកលែងតែជាករណីដែលអគ្គនាយកដ្ឋានពន្ធដាររកឃើញថាមានហានិភ័យឬភាពមិនប្រក្រតី។

នៅក្នុងករណីដែលសហគ្រាសមានបំណងឱ្យមានការធ្វើសវនកម្មពន្ធដារ សហគ្រាសអាចស្នើសុំទៅកាន់អគ្គនាយកដ្ឋានពន្ធដារដើម្បីត្រួតពិនិត្យការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួនក្នុងរយៈពេល ៣ ឆ្នាំនេះ។

អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញក្តីសង្ឃឹមថាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក