ស្រុកព្រៃនប់៖ បុរសម្នាក់បានឆក់ខ្សែភ្លើងបណ្តាលឲស្លាប់នៅនឹងកន្លែ ក្នុងខណៈ ពេលដែលបុរសរងគ្រោះបានដោតខ្សែភ្លើងម៉ូទ័រកាត់ទឹកកកភ្ជាប់ហ្រ្វីភ្លើង ដើម្បីកាត់ទឹកកក ។
ហេតុការណ៍នេះបានកើតមានឡើងនៅថ្ងៃទី១៧កក្កដា២០២៤ វេលាម៉ោង០៣.០០នាទីរសៀល នៅចំណុចតូបលក់ទឹកកកខាង មុខផ្សារតំបន់សេដ្ឋកិច្ចពិសេ ស ចេជាង ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ ។
ប្រភពពីសមត្ថកិច្ច បានឲដឹងថាករណី នេះបានកើតឡើង ជនរងគ្រោះឈ្មោះ ហ៊ួន ស៊ុនហៀង ភេទប្រុស អាយុ៤២ឆ្ឆ្នាំមុខរបរលក់ទឹក កក មានទីលំនៅកំណើត ភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បច្ចុបន្បន្នស្នាក់នៅ ភូមិតាពៅ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឆក់ខ្សែភ្លើងស្លាប់ ខណៈ ពេលជនរងគ្រោះបានដោតខ្សែភ្លើងម៉ូទ័រកាត់ទឹកកកភ្ជាប់ហ្រ្វុីភ្លើង ដើម្បីកាត់ទឹកកក ហើយឆ្លងចរន្តភ្លើងឆក់ បណ្តា លអោយស្លាប់ក្រោយពេលដឹកទៅដល់គ្លីនិចឯកជន អុី វិទូ ឃុំវាលរេញ។
ប្រភពដដែលបានបន្តថាតាមការបំភ្លឺរបស់ឈ្មោះ រូ យ៉ា រី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ នៅជិតកន្លែងកើតហេតុ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ គាត់កំពុងលក់ដូរ ក៏បានឃើញជនរង គ្រោះយកដៃស្តាំដោតហ្រ្វុីភ្លើងនិងដៃឆ្វេងបើកគំរបម៉ាសុីន កិ នទឹកកក ភ្លាមនោះស្រាប់តែឃើញជនរងគ្រោះបានឆក់ខែ្សភ្លើងជាមួយហ្រ្វុីភ្លើង ដែលកំ ពុងដោតនោះតែម្តង។ ឃើញដូច្នោះ គាត់ក៏បានស្រែកហៅបងប្អូនអោយជួយ ហើយបានទៅដកខ្សែភ្លើងចេញ រួចនាំគ្នាដាក់ជនរងគ្រោះដេកនៅលើដីធ្វើចលនាបឋម ហើយនាំគ្នាដឹកជនរងគ្រោះទៅគ្លីនិកឯក ជន អ៊ុី វិទូ ឃុំវាលរញ ពេលទៅ ដល់ពេទ្យ ពេទ្យបានពិនិ ត្យហើយប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ឆ្លងតាមការពិនិត្យកន្លែងកើតហេតុ សាកសួរបំភ្លឺនិងពិនិត្យលើសាកសព យើងអាចសន្និដ្ធានបានថាៈ ការស្លាប់របស់ជនរងគ្រោះ ជាករណី(ឆក់ខ្សែភ្លើង)។
បច្ចុប្បន្នសាកសពយើងបានប្រគល់ជូនក្រុមគ្រួសារសាច់ញ្ញាតិ ដើម្បីដឹកយកទៅធ្វើ បុណ្យ ទៅតាមប្រពៃណី នៅឯខេត្តកំពង់ធំ ៕