ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបង្ហាញការគាំទ្រសម្តេចធិបតីមិនឱ្យរថយន្តតាក់ស៊ីអគ្គីសនីបរទេសធ្វើអាជីវកម្មនៅកម្ពុជា

ភ្នំពេញ៖សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសហភាពសហជីពការងារសន្តិភាព សមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព និងសមាគមសារព័ត៌មានសុក្រឹត បានចេញញត្តិគាំទ្រប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនបានអនុញ្ញាតឱ្យរថយន្តតាក់ស៊ីអគ្គីសនី របស់បរទេស និងប្រទេសជិតខាង ចូលមកប្រកបអាជីវកម្មនៅក្នុងប្រទេស។

តាមរយៈញត្តិគាំទ្រចុះថ្ងៃទី១៦ ខែកក្កដា សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញការគាំទ្រចំពោះប្រសាសន៍សម្តេចធិបតីតាមរយៈសារសំឡេងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេចមិនបានអនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណរថយន្តតាក់ស៊ីអគ្គីសនីរបស់បរទេស និងប្រទេសជិតខាង ចូលមកប្រកប អាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បញ្ជាក់តាមរយៈញត្តិគាំទ្រនោះបញ្ជាក់ថា៖«តាមរយៈសារសំឡេងពិសេស សម្តេចមហាបវរធិបតី ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា មានចិត្តរំភើប រីករាយយ៉ាងក្រៃលែង ជាពិសេសបងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប កង់បី សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរថយន្តតាក់ស៊ីគ្រប់ប្រភេទ។»

ប្រភពដដែលបន្ថែមថា៖«ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់តាមបណ្តារាជធានីខេត្ត សូមគាំទនៅសារសំឡេងដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយជាតិយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ដែលតែងតែគិតគូរដល់សុខទុក្ខ របស់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប កង់បី និងរថយន្តតាក់ស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។»

សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រឆាំងដាច់ខាត និងថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាញុះញង់បង្កើតនូវព័ត៌មានមិនពិត ឱ្យប្រជាពលរដ្ឋយល់ច្រឡំ ចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា បានអនុញ្ញាតឱ្យរថយន្តតាក់ស៊ីអគ្គីសនីបរទេសមកប្រកបអាជីវកម្មនៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក