ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UPDATE៖ មនុស្សដែលស្លាប់ទាំង៦នាក់ក្នុងសណ្ឋាគារនៅទីក្រុងបាងកកគឺជាជនបរទេស និងមានការសន្និដ្ឋានបឋមថាស្លាប់ដោយសារការបំពុល

ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រីថា ថាវីស៊ីន បញ្ជាក់ថា ជនបរទេស ៦នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារប្រណីតមួយកណ្ដាលក្រុងបាងកក នាថ្ងៃទី១៧ ខែកក្កដានេះ ខណៈប៉ូលិសបានសន្និដ្ឋានមូលហេតុនៃការស្លាប់ថាបណ្ដាលមកពីការលួចបំពុល។ 

មុននេះបន្តិច ពោលគឺនៅល្ងាចថ្ងៃនេះផ្ទាល់ ប៉ូលិសបានរាយការណ៍ហេតុការណ៍នេះថាមានការបាញ់ប្រហារបណ្ដាលឱ្យមនុស្សចំនួន ៦នាក់បានស្លាប់ ប៉ុន្តែលោកនាយករដ្ឋមន្រ្តីច្រានចោលនូវការលើកឡើងថា មូលហេតុនៃការស្លាប់បណ្ដាលមកពីការប្លន់សម្លាប់ ឬការបាញ់ប្រហារ។ 

លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់នេះគឺសុទ្ធតែជាជនជាតិវៀតណាម ក្នុងនោះមានជនរងគ្រោះពីរនាក់មានសញ្ជាតិអាមេរិក។ 

ករណីនេះត្រូវបានរាយការណ៍ទៅកាន់ប៉ូលិសនៅវេលាម៉ោង៥និង៣០នាទីល្ងាច បន្ទាប់ពីបុគ្គលិកផ្នែកសម្អាតនៃសណ្ឋាគារបានប្រទះឃើញសាកសពក្នុងបន្ទប់ នៅពេលបុគ្គលិកត្រូវដល់ពេលចូលមកសម្អាតបន្ទប់។

លោកនាយករដ្ឋមន្រ្តីថៃ បានមកដល់កន្លែងកើតហេតុភ្លាមៗក្រោយមានការរាយការណ៍។ លោក​បាន​និយាយ​ថា សេចក្ដីសន្និដ្ឋានដំបូងគេជឿ​ថា​ មានជនជាតិ​វៀតណាម​ផ្សេងទៀត អាច​មាន​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​នេះ។ យ៉ាងណាមិញ មកដល់ពេលនេះការស៊ើបអង្កេតនៅកំពុងបន្តនៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក