ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS : នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនរដ្ឋមន្រ្តីក្រសួងអប់រំ និងអភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ដោយសង្កេតឃើញថាសាលារៀននៅតាមជនបទមួយចំនួនដែលពុំមានការឆ្លងវីរ៉ុសកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពឱ្យពិនិត្យលទ្ធភាពបើកសាលារៀនឡើងវិញ ដោយមិនចាំបាច់រង់ចាំការបើកសាលាសម្រាប់ទូទាំងប្រទេស ឬក៏បើកតាមខេត្តមួយ ឬស្រុកមួយនោះទេ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យជ្រើសរើសការបើកសាលារៀនឡើងវិញនៅតាមភូមិ ឃុំ ដែលពុំមានការកើតនូវឆ្លងវីរ៉ុសកូវីដ-១៩ ប៉ុន្តែសិស្សត្រូវរក្សានូវគម្លាតសុវត្ថិភាព រក្សានូវវិធានការសុខាភិបាលចាំបាច់នានា ប៉ុន្តែតំបន់ណាដែលមានការឆ្លងវីរ៉ុសកូវីដ-១៩ ច្រើនត្រូវនៅបន្តរៀនតាមអនឡាញ ឬរៀនពីចម្ងាយ។

ការគិតគូរពីការបើកសាលារៀនឡើងវិញគឺអាស្រ័យរដ្ឋាភិបាលបានពិនិត្យឃើញថា ការឆ្លងជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាគឺឆ្លងដាច់ដោយដុំ ហើយឆ្លងតែនៅតាមទីប្រជុំជន ឬទីក្រុងភាគច្រើន ឯតំបន់ជនបទគឺហាក់ដូចជាមានការឆ្លងតិចតួចណាស់ ហើយខេត្តខ្លះស្ទើរតែពុំមានឆ្លងទៀតផង។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ បានបង្ហាញការព្រួយបារម្ភអំពីប្រការដែលអាចនឹងនាំឱ្យសិស្សបោះបង់ចោលសាលារៀន ឬអាចធ្វើឱ្យសិស្សភ្លេចអក្សរ ប្រសិនបើស្ថានភាពនៃការបន្តបិទសាលារៀន។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការគិតនិងញែកឱ្យដាច់រវាងកន្លែងដែលមានជំងឺរីករាលដាល់ឆ្លងវីរ៉ុសកូវីដ-១៩ និងកន្លែងដែលមានមិនឆ្លងវីរ៉ុស។ “ខ្ញុំស្នើឱ្យរកគ្រប់វិធានការដើម្បីឲ្យសិស្សបានរៀន តាមរយៈការបើកសាលារៀនដោយផ្ទាល់ ខ្ញុំសំដៅឆ្ពោះទៅបើកសាលារៀននៅទីជនបទដែលពុំមានការឆ្លងជំងឺ និងការបើកសាលាដោយរៀនមានលក្ខណៈចម្រុះ នៅតំបន់ដែលមានការឆ្លងតិចដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្រាន់” នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា កុមារក្រីក្រនៅទីជនបទពុំមានលទ្ធភាពនិងពុំមានអ៊ិនធើណែតប្រើប្រាស់សម្រាប់ការរៀនពីចម្ងាយ ឬដែលហៅថារៀនតាមអនឡាញនោះទេ។ សម្តេចតេជោបានលើកឡើងថា “ខ្ញុំបានស្នើទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយអភិបាលខេត្ត-រាជធានី ពិនិត្យនិងជ្រើសរើសសាលារៀនដែលត្រូវបើក ចាប់ពីថ្នាក់បឋមសិក្សា និងមធ្យមសិក្សាកម្រិត១ កម្រិត២ នៅទីជនបទដែលពុំមានការឆ្លងជំងឺកូវីដ ហើយតម្រូវអនុវត្តនូវវិធានការសុខាភិបាល”

នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមទៀតថា យ៉ាងហោចណាស់ក៏អាចបើកសាលារៀននៅតាមតំបន់ដែលពុំមានការឆ្លងកូវីដ-១៩ ជាពិសេសគឺនៅជនបទ ដើម្បីចៀសវាងកុមារនៅជនបទក្លាយទៅជាជនរងគ្រោះដោយសារជំងឺកូវីដ-១៩ ព្រោះតែទីជនបទនោះពុំមានការឆ្លងកូវីដដូចនៅទីក្រុង ឬទីប្រជុំជននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យអនុវត្តដោយភាពឈ្លាសវៃ និងបទបែប ទន់ភ្លន់ និងគ្រប់គ្រងសភាពការណ៍ឲ្យបានដើម្បីពន្លឿនដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស បើមិនដូច្នោះទេកុមារនឹងបោះបង់ចោលសាលារៀន ហើយឈានដល់ការភ្លេចអក្សរក្នុងពេលដែលពួកគេមិនបានរៀន រាប់បញ្ចូលទាំងការរៀនពីចម្ងាយផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កន្លងមកការដែលរដ្ឋាភិបាលសម្រេចបិទសាលារៀនគឺដើម្បីបង្ការការឆ្លងវីរ៉ុសកូវីដ-១៩ ក្នុងចំណោមគ្រូបង្រៀន និងកុមារដែលជាសិស្សានុសិស្សនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានហៅការបិទសាលារៀននាពេលកន្លងមក “គឺជាការចាំបាច់ដើម្បីការពារអាយុជីវិតគ្រូបង្រៀន យុវជន និងកុមារ”

បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺកុមារនិងយុវវ័យដែលមានអាយុពី១២ ដល់១៥ឆ្នាំប្រមាណ ២លាននាក់ ពួកគេបានចាក់វ៉ាក់សាំងបានជាង១.៥លាននាក់រួចហើយ។ គិតត្រឹមថ្ងៃទី២៩នេះ កុមារនិងយុវវ័យបានចាក់វ៉ាក់សាំងបានចំនួន ១.៤៥៣.០២១នាក់ ស្មើនឹង ៧១.៥៨%។ មិនយូរប៉ុន្មាន កុមារទាំងនោះនឹងទទួលបានដុសទីមួយ និងដូសទីពីរ ដែលពួកគេនឹងមានភាពផ្សាំជាមួយនឹងវ៉ាក់សាំង។ ឯគ្រូបង្រៀនក៏ទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ទាំងដូសទី១ និងទី២ ហើយនឹងដូសជំរុញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក