ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអ៊ុយក្រែនអះអាងថាផែនការគ្រប់យ៉ាងនឹងរួចរាល់សម្រាប់កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពនៅខែវិច្ឆិកានេះ

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឱ្យដឹងនៅថ្ងៃចន្ទនេះថា លោកមានបំណងរៀបចំ និងប្រមូលនូវរាល់ធាតុចូលទាំងអស់ពាក់ព័ន្ធនឹងផែនការស្ដីពីសន្តិភាពនៅអ៊៊ុយក្រែនឱ្យបានរួចរាល់នៅខែវិច្ឆិកានេះ ដើម្បីឲ្យទីក្រុង Kyiv អាចរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិលើកទីពីរ។

អ៊ុយក្រែន​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្ដីពីសន្តិភាពលើក​ដំបូង​ក្នុង​ប្រទេស​ស្វីស​កាលពី​ខែ​មុន ដែលមានប្រទេសចូលរួមចំនួន ៩២ ប៉ុន្តែភាគីសំខាន់បំផុតគឺរុស្សីពុំមានវត្តមានក្នុងកិច្ចប្រជុំនេះឡើយ។ យ៉ាងណាមិញ រដ្ឋាភិបាលអ៊ុយក្រែនអះអាងថាខ្លួននឹងអាចអញ្ជើញតំណាងរដ្ឋាភិបាលរុស្សីឱ្យចូលរួមក្នុងកិច្ចប្រជុំបន្ទាប់នេះបាន។ ក្នុងសន្និសីទសារព័ត៌មានមួយ លោក Zelenskyy ថ្លែងថា៖ "ខ្ញុំបានដាក់គោលដៅនៅខែវិច្ឆិកាខាងមុខ យើងនឹងមានផែនការ (ស្ដីពីសន្តិភាព) ពេញលេញមួយ"។ 

គួរសង្កេតថា លោក Zelenskyy ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងរដ្ឋធានី Kyiv បន្ទាប់ពីត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូល NATO នៅសហរដ្ឋអាមេរិក ជាទីដែលបណ្ដាប្រទេសនានារបស់ណាតូបានចូលរួមកិច្ចប្រជុំកំពូលមួយ ព្រមជាមួយការជជែកពេញលេញជាមួយវត្តមានថ្នាក់ដឹកនាំកំពូលអ៊ុយក្រែនជាលើកដំបូងបង្អស់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង និងអូសបន្លាយពេលអស់ជាង ២៨ខែ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់កាលពីសប្តាហ៍មុនថា ទីក្រុងមូស្គូនឹងមិនចូលរួមកិច្ចប្រជុំកំពូលបន្ទាប់នោះទេ ខណៈរុស្សីបានលើកឡើងពាក់ព័ន្ធនឹងកិច្ចប្រជុំនេះថាហាក់បីដូចជាមិនមានខ្លឹមសារជាក់លាក់ច្បាស់លាស់ណាមួយលើស្មារតីនៃកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក