ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រថយន្តដឹកទឹកមួយគ្រឿង ត្រូវបានរថភ្លើងបុកផ្ងារជើង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ស្រុកស្ទឹងហាវ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០ នៅចំណុចក្បែររោងចក្រត្រីជី ស្ថិតនៅ ភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សមត្ថកិច្ចបានឲ្ុដឹងថា មានរថយន្តម៉ាកKAI ពណ៍ស ពាក់ផ្លាកលេខព្រះសីហនុ 2A-9614 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅ ពីលិចទៅកើត លុះបើកមកដល់ចំណុចខាងលើ ក៏ត្រូវបានរថភ្លើង(ខ្សែដឹកអ្នកដំណើរ) ក្នុងទិសដៅស្របគ្នា បុកពីក្រោយផ្នែកខាងឆ្វេងរថយន្ត យ៉ាងពេញទំហឹង ទើបបណ្តាលអោយរថយន្តក្រឡាប់តែម្តង។

រថភ្លើងដឹកអ្នកដំណើរ ពណ៍លឿងលាយខៀវ លេខ AS 1001 អ្នកបើកបរឈ្មោះ ស៊ុន វាន់គីរី ភេទប្រុស អាយុ៣៣ឆ្នាំ ស្រុកកំណើត ភូមិកោះញេញ ស្រុកទឹកឈូ ខេត្តកំពត ។ ទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ «ករណីខាងលើ មិនមានអ្នករបួសទេ»។

បច្ចុប្បន្ន រថភ្លើងបានបន្តដំណើរទៅមុខទៀត រីឯរថយន្តកំពុងទាក់ទង រថយន្តស្ទួចដើម្បីរក្សាទុកនៅអធិការដ្ឋានស្រុកស្ទឹងហាវ អនុវត្តន៍បន្តតាមច្បាប់ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក