ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សមាជិកព្រឹទ្ធសភាជប៉ុន: សន្តិភាពនៅកម្ពុជា មានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ

ភ្នំពេញ៖ ក្នុងជំនួបជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោក យ៉ាម៉ាហ្គូឈិ ណាស្យុអុ (YAMAGUCHI NATSUO) ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន  បានលើកឡើងពីសន្តិភាពនៅកម្ពុជា ដែលមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី  បានទទួលជួបពិភាក្សាការងារជាមួយ លោក យ៉ាម៉ាហ្គូឈិ ណាស្យុអុ នៅវិមានរដ្ឋភា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូសភាជប៉ុនអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ប្រធានគណៈប្រតិភូ បានអបអរសាទរសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភានីតិកាលទី៧បោះឆ្នោតជ្រើសតំាង ជាប្រធានរដ្ឋសភានិងជាស្រ្តីកម្ពុជាដំបូងគេក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបានតួនាទីដ៏សំខាន់នេះ។ លោកបានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជា និងបានកោតសរសើរ ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការធានាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដល់ប្រទេសជាតិនិងប្រជាជន។

ក្នុងនោះលោក YAMAGUCHI NATSUO បានក៏បានរំឭកពីអនុស្សាវរីយ៍ល្អៗ ដែលឯកឧត្តម បានចូលរួមរៀបចំការបោះឆ្នោតនៅកម្ពុជា នៅក្នុងឆ្នាំ១៩៩៣ នៅក្នុងក្របខណ្ឌអង្គការសហប្រជាតិនិងការចូលរួមជួយគាំទ្រដល់សកម្មភាពកំចាត់មីននៅកម្ពុជា។

សម្តេចរដ្ឋសភាធបិតី មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន លោក YAMAGUCHI NATSUO និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរកាន់តែស្អិតល្មួតថែមទៀត ពិសេសគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភាក៏បានលើកឡើងពីមនោសញ្ចេតនាជ្រាលជ្រៅ ស្មោះត្រង់ ចេញពីបេះដូង រវាងប្រជាជនកម្ពុជានិងប្រជាជនជប៉ុន ដែលបានធ្វើឱ្យទំនាក់ទំនងរដ្ឋសភា និងរាជរដ្ឋាភិបាលកើនឡើងជាលំដាប់ ហើយបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងថា នៅក្នុងចិត្តពលរដ្ឋកម្ពុជា ជប៉ុនមានភាពស្មោះត្រង់ តម្លាភាព គោរពច្បាប់ គណនេយ្យភាព និងមានគុណធម៌។ ដូច្នេះ វត្តមានការវិនិយោគរបស់ជប៉ុននៅកម្ពុជានឹងជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគពីប្រទេសផ្សេងៗទៀត ផងដែរ។ 

សម្តេចប្រធានរដ្ឋសភាបានអរគុណប្រទេសជប៉ុន ដែលបានចូលរួមស្វែងរកសន្តិភាព និងគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមក។ ជប៉ុនបានជួយកម្ពុជាទំាងក្នុងក្របខណ្ឌមនុស្សធម៌ សង្គម និងសេដ្ឋកិច្ច។ ចាប់ពីឆ្នាំ២០១៧ មក កម្ពុជាបានបញ្ជូនសិក្ខាកាមចំនួនជាង ពីរម៉ឺន នាក់ ក្នុងនោះ ស្រី ជាងមួយម៉ឺននាក់ ទៅប្រទេសជប៉ុន ហើយពីឆ្នាំ១៩៩២ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានចំនួន ១៦៣១ នាក់ ដើម្បីបន្តការសិក្សារបស់ពួកគេរយៈពេលវែងនៅប្រទេសជប៉ុន។

សម្តេចប្រធានរដ្ឋសភា ក៏បានអរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានបន្តគំាទ្រ ការសម្អាតមីននៅកម្ពុជា តាំងពីដើមមកនិងបន្តទៅអនាគត ក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ឬឆ្នាំ២០៣០ខាងមុខនេះ។

សម្តេចរដ្ឋសភាធិបតីក៏បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាង រដ្ឋសភាប្រទេសទំាងពីរ ហើយកាលពីឆ្នាំ១៩៩៨ សម្តេចធ្លាប់បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់ការងាររដ្ឋសភាជប៉ុនផងដែរ។

ការអភិវឌ្ឍរបស់កម្ពុជានាពេលនេះ មិនអាចកាត់ផ្តាច់ពីជំនួយរបស់ប្រទេសជប៉ុនបាននោះទេ។ សម្តេចប្រធានរដ្ឋសភា សង្ឃឹមថាចំណងមិត្តភាពកម្ពុជា-ជប៉ុននិងកាន់តែរឹងមាំ ធន់នៅគ្រប់កាលៈទេសៈ ដើម្បីចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាពជូនពលរដ្ឋនៅក្នុងសកលលោក។ ឈរលើមូលដ្ឋានសន្តិភាពនេះហើយ កម្ពុជាជាប្រទេសមុនគេនៅក្នុងតំបន់អាស៊ាន ដែលបានគំាទ្រ គោលការណ៍ ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរបស់ប្រទេសជប៉ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក