ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អេស្ប៉ាញ​ប៉ះជាមួយអាហ្សង់ទីនក្នុងពានរង្វាន់ Finalissima ២០២៥

កីឡា៖ គូប្រជែងនៃពានរង្វាន់ Finalissima ២០២៥ ត្រូវបានរកឃើញហើយ ពោលគឺម្ចាស់ជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro ២០២៤ គោជល់អេស្ប៉ាញ នឹងត្រូវជួបជាមួយម្ចាស់ជើងឯកបាល់ទាត់ទ្វីបអាមេរិក Copa America ២០២៤ ពពកខៀវអាហ្សង់ទីន ខណៈម្ចាស់ជើងឯកទាំងពីរនឹងត្រូវប្រជែងពានរង្វាន់នេះនៅឆ្នាំ២០២៥។ 

គួរបញ្ជាក់ថា ពានរង្វាន់ Finalissima ធ្វើឡើងលើកដំបូងបង្អស់កាលពីឆ្នាំ២០២២ ដែលកាលណោះម្ចាស់ជើងឯកបាល់ទាត់ទ្វីបអាមេរិកខាងត្បូងអាហ្សង់ទីន ជួបជាមួយម្ចាស់ជើងឯកបាល់ទាត់ទ្វីបអឺរ៉ុបអ៊ីតាលី នាកីឡដ្ឋានជាតិ Wembley ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលអាហ្សង់ទីនជាអ្នកគ្រងជើងឯកជាមួយជ័យជម្នះ ៣-០។ តាមពិតទៅ ពានរង្វាន់នេះក៏ធ្លាប់ធ្វើឡើង ២លើកផងដែរកាលពីឆ្នាំ១៩៨៥ និង១៩៩៩៣ ដែលកាលណោះបារាំងគឺជាជើងឯកឆ្នាំ១៩៨៥ ដោយយកឈ្នះអ៊ុយរ៉ូហ្គាយ និងអាហ្សង់ទីនគឺជាជើងឯកឆ្នាំ១៩៩៣ ដោយយកឈ្នះដាណឺម៉ាក។ 

ពានរង្វាន់ Finalissima ២០២២ ធ្វើឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ខណៈពានរង្វាន់ Finalissima ២០២៥ ត្រូវគេរំពឹងថានឹងធ្វើឡើងនៅរដូវក្ដៅ ឆ្នាំ២០២៥ ដោយកាលបរិច្ឆេទ និងទីតាំងប្រកួតជាក់លាក់មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ គួរឱ្យដឹងថា ក្រៅពីការប្រកួតជម្រុះ World Cup ពានរង្វាន់ Finalissima ២០២៥ គឺជាពានរង្វាន់ធំតែមួយគត់នៅក្នុងទ្វីបអឺរ៉ុប និងអាមេរិកខាងត្បូងមុនឈានដល់ការប្រកួត World Cup ២០២៦ ដែលធ្វើឡើងនៅទឹកដីអាមេរិក កាណាដា និងម៉ិកស៊ិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក