ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ចូ បៃដិន ស្នើពលរដ្ឋអាមេរិកបន្ថយសម្ពាធ និងកំដៅនយោបាយក្រោយហេតុការណ៍ប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រើប្រាស់ការិយាល័យផ្លូវការរបស់លោកនៅក្នុងសេតវិមានអាមេរិកដើម្បីថ្លែងសារសុំឱ្យប្រជាជនអាមេរិកបន្ថយកំដៅផ្នែកនយោបាយ ហើយសូមឱ្យនៅតែមានស្មារតីថាជាអ្នកជិតខាងគ្នា (ប្រជាជាតិតែមួយ) ក្រោយពីមានហេតុការណ៍ប៉ុនប៉ងបាញ់ប្រហារធ្វើឃាតលោក ដូណាល់ ត្រាំ កាលពីម្សិលមិញ។ ក្រោយហេតុការណ៍កើតឡើងនៅឯរដ្ឋ Pennsylvania លោក បៃដិន អំពាវនាវឱ្យប្រជាជនទាំងអស់ថយក្រោយម្នាក់មួយជំហាន ហើយលោកក៏បានធូរស្រាលចិត្តដោយលោក ដូណាល់ ត្រាំ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរ។ 

ក្នុងសុន្ទរកថាដែលមានរយៈពេលប្រហែល ៧នាទី លោក បៃដិន ថ្លែងថា៖ "យើងមិនអនុញ្ញាតឱ្យអំពើហិង្សានេះក្លាយជារឿងធម្មតាបានឡើយ កំដៅនយោបាយក្នុងប្រទេសកំពុងមានការកើនឡើង ដែលវាគួរតែបន្ថយភាពតានតឹង និងត្រឡប់មករកភាពស្ងប់ស្ងាត់ឡើងវិញ ដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា"។ លោកបន្តថា៖ "នៅក្នុងសហរដ្ឋអាមេរិក ពួកយើងដោះស្រាយភាពខ្វែងគ្នានេះនៅក្នុងមណ្ឌលបោះឆ្នោត។ ត្រូវតែដោះស្រាយដោយសន្លឹកឆ្នោត មិនមែនគ្រាប់កាំភ្លើងនោះទេ"។ 

គួរបញ្ជាក់ថា នេះគឺជាលើកទី៣ហើយដែលលោក ចូ បៃដិន បានប្រើប្រាស់ការិយាល័យផ្លូវការរបស់លោកថ្លែងសារលើបញ្ហាសំខាន់ៗក្នុងសង្គមអាមេរិក ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីឆ្នាំ២០២១ ដែលការថ្លែងសារលើកទី៣នេះស្ថិតក្នុងរយៈពេលមិនដល់៥ខែផង មុនការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខនេះ ស្របពេលតំណែងប្រធានាធិបតីអាណត្តិថ្មីរបស់លោកកំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក