ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតប្រធានាធិបតីប៉េរូមានវ័យ ៨៥ឆ្នាំគ្រោងនឹងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីជាថ្មីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៦

ប៉េរូ៖ លោកស្រី Keiko Fujimori ជាកូនស្រីអតីតប្រធានាធិបតីប៉េរូ និងបច្ចុប្បន្នគឺជាអ្នកនយោបាយដូចឪពុកដែរនោះបានបង្ហោះសារនៅលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា ឪពុករបស់លោកស្រីគឺលោក Alberto Fujimori ជាអតីតប្រធានាធិបតីប៉េរូដែលកាន់អំណាចកាលពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ នឹងត្រឡប់មកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសាជាថ្មីម្តងទៀតសម្រាប់ការបោះឆ្នោតនាឆ្នាំ២០២៦។ 

គួរបញ្ជាក់ថា លោកស្រី Keiko Fujimori ជាកូនស្រីច្បងរបស់លោក Alberto ក៏ធ្លាប់បានឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីចំនួន ៣ អាណត្តិកន្លងមកផងដែរ ពោលគឺនៅឆ្នាំ២០១១, ២០១៦ និង២០២១ ប៉ុន្តែរងបរាជ័យនៅក្នុងការបោះឆ្នោតជុំទី២រាល់លើក។ 

គួរបញ្ជាក់ថា លោក Alberto Fujimori បច្ចុប្បន្នមានវ័យ ៨៥ឆ្នាំទៅហើយ និងថែមទាំងមានបញ្ហាសុខភាពទៀតផង ខណៈលោកធ្លាប់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំពីបទពី​បទ​រំលោភ​សិទ្ធិ​មនុស្ស ដោយលោកទើបត្រូវបានដោះលែងពីពន្ធនាគារកាលពីចុងឆ្នាំ២០២៣ កន្លងទៅប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក