ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចក្ខុវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥ត្រូវពន្យារ៥ឆ្នាំទៀត ខណៈជប៉ុនបង្ហាញការប្ដេជ្ញាចូលរួមជួយ

ភ្នំពេញ៖ តំណាងគណបក្ស Komeito ជប៉ុនលោក YAMAGUCHI Natsuo បានប្រកាសពីការចូលរួមរបស់ជប៉ុនធ្វើឱ្យកម្ពុជាជាប្រទេសគ្មានមីនឱ្យបាន បន្ទាប់ពីចក្ខុវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥ ត្រូវបានពន្យារថែម៥ឆ្នាំទៀត។

លោក YAMAGUCHI Natsuo បានលើកឡើងបែបនេះក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដចរដ្ឋសភាធិបតី នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះនៅវិមានរដ្ឋសភា ភ្នំពេញ។

អ្នកនាំពាក្យរងរដ្ឋសភាលោក កែវ ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មាននេះថាលោក YAMAGUCHI Natsuo មានចំណាប់អារម្មណ៍ជាខ្លាំងចំពោះដំណើរវិវត្តន៍របស់កម្ពុជា ជាពិសេសគឺសកម្មភាពដោះមីនដែលបានបន្សល់ទុកក្នុងប្រទេស។ លោកបន្ថែមថាលោកនឹងចូលរួមជាមួយសកម្មភាពកម្ចាត់មីន និងចូលរួមក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជាជាបន្តទៀត។

លោក កែវ ពិសិដ្ឋ៖ «ដំបូងគោលដៅយើងគឺសម្រេចបាននៅឆ្នាំ២០២៥ ឥឡូវគឺមានការពន្យារដល់ឆ្នាំ២០៣០ អ៊ីចឹងឯកឧត្តមបានបញ្ជាក់ថាឯកឧត្តមនឹងបន្តក្នុងការគាំទ្រចូលរួមចំណែកក្នុងសកម្មភាពកម្ចាត់មីន និងមនុស្សធម៌នៅកម្ពុជាជាបន្តទៀត»។

គិតចាប់ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែមីនា ឆ្នាំ២០២៤ កម្ពុជាមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៦៤ ០៤៧នាក់ ដែលបានកត្រាដោយអាជ្ញាធរមីន ក្នុងចំណោមជនរងគ្រោះមាន ១៩ ៨២៣៤នាក់ស្លាប់ ៣៦ ១៣៣នាក់រងរបួស និងពិការ ៩ ០៩១នាក់។

ក្នុងជំនួបនេះលោក YAMAGUCHI Natsuo បានបង្ហាញនូវការគាំទ្រពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុនឱ្យកាន់តែខ្លាំងក្លាមានច្រើនកម្រិតចាប់ពីប្រជាជន រហូតដល់កម្រិតសភា។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរដល់ប្រជាជនជប៉ុនដែលបានជួយដល់ដំណើរការថែរក្សាសុខសន្ដិភាព និងស្ដារកសាងកម្ពុជាតាំងពីទស្សវត្សឆ្នាំ៩០មក។

ភាគីទាំងពីរបានឯកភាពគ្នាថាទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងយូរអង្វែង និងត្រូវតែបន្តទៅមុខទៀតដើម្បីសម្រេចបាននូវមិត្តភាពមួយដែលពង្រីកគ្រប់វិស័យ សេដ្ឋកិច្ច សន្ដិសុខ បរិស្ថាន ការប្រែប្រួលអាកាសធាតុ ដែលយកប្រជាជនជាស្នូលដែលនឹងជួយអភិវឌ្ឍន៍ដល់ប្រជាជននៃប្រទេសទាំងពីរក៏ដូចជាការចូលរួមដល់ការជំរុញសន្ថិភាព និងដោះស្រាយបញ្ហាក្នុងតំបន់និងសកលផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក