ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ដំណាំស្រូវក្នុងខេត្តចំនួន១៨កំពុងរងការបំផ្លាញពីដង្កូវហ្វូងបំផ្លាញ

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មលោក ងិន ឆាយ បានឱ្យដឹងថាដង្កូវហ្វូង និងរុយសបានបំផ្លាញដំណាំស្រូវរបស់កសិករចំនួនជាង៣សប្ដាហ៍ហើយក្នុងខេត្តចំនួន១៨ សរុបជាង២ម៉ឺនហិតា។ ទោះជាយ៉ាងណាលោកស្ថានភាពទាំងនេះនៅអាចគ្រប់គ្រងបាន។

ថ្លែងក្នុងពេលចុះពិនិត្យស្ថានភាពរុយសស៊ីបំផ្លាញស្រូវរបស់កសិករនៅខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោក ងិន ឆាយ បានលើកឡើងថាការរាតត្បាតរបស់ពពួកសត្វចង្រៃទាំងនោះ មានស្ថានភាពអាចគ្រប់គ្រងបាន មិនទាន់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភទេ។

លោកថា៖ «តាមរយៈកិច្ចអន្តរាគមន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធក្នុងការកម្ចាត់ពពួកសត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងពេលកន្លងមកនេះ គឺសម្រេចបានជោគជ័យ»

លោកក៏បានឱ្យដឹងថា ក្នុងរយៈពេល៣សប្តាហ៍មកនេះ ក្រោយការវាយលុករបស់សត្វរុយសបំផ្លាញស្រូវកសិករកន្លងមកឃើញថា សភាពការណ៍បានធូរស្រាល ហើយក៏ស្ថិតនៅក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាន។

ការខូចខាតពីការបំផ្លាញរបស់សត្វល្អិតចង្រៃនេះបានធ្វើឱ្យខេត្តព្រៃវែងទទួលរងការខូចខាតច្រើនជាងដោយក្នុងចំណោមផ្ទៃដីដែលដាំដុះក្នុងខេត្តព្រៃវែងមានប្រមាណ២៤ម៉ឺនហិកតា ហើយផលប៉ះពាល់នោះមានប្រមាណជាង៤ម៉ឺនហិកតា និងបើគេគិតពីទំហំការខូចខាតខ្លាំងមានប្រមាណ១ម៉ឺនហិកតា។ ការខូចខាតនេះដែរមិនមែនទាំងស្រុងនោះទេ ដោយស្រែខ្លះខូចខ្លាំង ស្រែខ្លះទៀតក៏ខូចខាតប្រមាណ៥០ភាគរយ ស្រែខ្លះ៧០ភាគរយ។

លោក ងិន ឆាយ បន្ថែមថា៖ «យើងដឹងហើយថារុយស វានឹងបំផ្លាញស្រូវគ្រប់ដំណាក់កាល។ បើរុយសវាបំផ្លាញស្រូវដំណាក់កាលផើម ឬវាបំផ្លាញស្រូវដំណាក់កាលចេញកួរវានឹងធ្វើឱ្យផលប៉ះពាល់ខ្លាំង ។ផ្ទុយមកវិញបើវាបំផ្លាញក្នុងដំណាក់កាលបែកគុម្ព វិញវានឹងមិនបង្កការប៉ះពាល់ធ្ងន់ធ្ងរទេដោយស្រូវវាអាចលូតលាស់ឡើងវិញបាន»

សូមរំលឹកថាក្នុងរយៈពេលមួយខែមកនេះក្រៅពីសត្វល្អិតចង្រៃដង្កូវហ្វូងវាយប្រហារលើដំណាំស្រូវកសិករហើយប្រមាណ៣សប្តាហ៍មុននេះក៏មានការបំផ្លាញស្រូវពីសំណាក់សត្វរុយស និងដង្កូវមូរស្លឹកទៀតផង។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ប្រភពនៃការកកើតមានដង្កូវហ្វូង និងសត្វល្អិតចង្រៃមួយចំនួនទៀត គឺដោយសារតែការប្រែប្រួលអាកាសធាតុ អាកាសធាតុក្ដៅខ្លាំង អូសបន្លាយរយៈពេលវែងកន្លងមក។ ពិសេសដង្កូវហ្វូងកន្លងមកបានបំផ្លាញដំណាំកសិករជាច្រើនដូចជា ដំណាំស្រូវ ដំឡូងមីនិងដំណាំជារុក្ខជាតិជាច្រើនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក