ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលរាជធានីភ្នំពេញកំពុងស៊ើបអង្កេតករណីឃាតកម្មមនុស្សពីរនាក់

ភ្នំពេញ: ប៉ូលីសជឿជាក់ថាសាកសពរលួយចំនួនពីរដែលរកឃើញដោយអ្នកស្រុកនៅតំបន់ដាច់ស្រយាលមួយនៃរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ត្រូវបានគេសម្លាប់ប្រហែល០៦ខែមុន។ សាកសពត្រូវបានគេជឿថាជាបុរសម្នាក់និងស្ត្រីម្នាក់ដែលត្រូវបានគេកប់នៅចម្ងាយប្រហែលពីរម៉ែត្រពីគ្នា។ ស្នងការនគរបាលរាជធានីភ្នំពេញនិយាយថាសាកសពបុរសមានស្នាមរបួសដោយកាំភ្លើង ចំណែកស្ត្រីរងរបួសបែកក្បាល។

សាកសពត្រូវបានរកឃើញនៅល្ងាចថ្ងៃសុក្រ ដោយកសិករម្នាក់នៅភូមិកំរៀង នៅពេលដែលគាត់ចេញទៅរកទំពាំង។ ពេលកំពុងដើរឆ្លងកាត់វាលស្រែគាត់ស្រាប់តែប្រទះឃើញលលាដ៍ក្បាល។ គាត់បានរាយការណ៍ពីការរកឃើញនេះទៅប៉ុស្តិ៍នគរបាលមូលដ្ឋាននៅឃុំកន្ទោក។ នៅពេលប៉ូលីសមកដល់កន្លែងកើតហេតុមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយរកឃើញសាកសពចំនួនពីរ។ លោក ឈឹម សាវុធ អធិការរងនគរបាលខណ្ឌកំបូលនិយាយថាការស្លាប់នេះថាជាអំពើឃាតកម្ម។ យោងតាមសម្លៀកបំពាក់របស់ជនរងគ្រោះគេបានដឹងថាពួកគេត្រូវបានសម្លាប់ប្រហែល ៦ ខែមកហើយ។

លោកវេជ្ជបណ្ឌិត ណង សុវណ្ណារ័ត្ន អ្នកជំនាញផ្នែកកោសល្យវិច្ច័យ ក្រសួងសុខាភិបាលកំពុងធ្វើការលើករណីនេះ។ ជនរងគ្រោះជាបុរសត្រូវបានគេប៉ាន់ស្មានថាមានអាយុចន្លោះពី ៤៥ ទៅ ៦០ ឆ្នាំ។ ស្ត្រីនេះត្រូវបានគេជឿថាមានអាយុចន្លោះពី ៣៥ ទៅ ៤០ ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក