ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

UPDATE: FBI បញ្ជាក់អត្តសញ្ញាណរូបថតខ្មាន់កាំភ្លើងបាញ់អតីតប្រធានធិបតី ដូលណាល់ ត្រាំ

អន្តរជាតិ៖​ កាសែត New York Post បានចេញផ្សាយរូបថត ដែលត្រូវបានបញ្ជាក់ដោយប្រភពមន្ត្រីអនុវត្តច្បាប់ កំណត់ពីអត្តសញ្ញាណជនសង្ស័យថាជាខ្មាន់កាំភ្លើងបាញ់អតីតប្រធានធិបតី ដូលណាល់ ត្រាំ ឈ្មោះ Thomas Matthew Crooks ។

Crooks ដែលមានអាយុ ២០ ឆ្នាំមកពី Bethel Park រស់នៅចម្ងាយ ៣៥ គីឡូម៉ែត្រពីកន្លែងប្រមូលផ្តុំ ហើយបានបញ្ចប់ការសិក្សានៅវិទ្យាល័យកាលពី ២ឆ្នាំមុន។

យោងតាមកំណត់ត្រាអ្នកបោះឆ្នោតរបស់រដ្ឋ Pennsylvania, Crooks គឺត្រូវបានចុះឈ្មោះជាអ្នកបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោត។ កាលពីឆ្នាំ ២០២១ គាត់បានបរិច្ចាគ ១៥ ដុល្លារដល់គណៈកម្មាធិការសកម្មភាពនយោបាយដែលគាំទ្រអ្នកនយោបាយឆ្វេងនិយមនិងប្រជាធិបតេយ្យ។

មន្ត្រីអនុវត្តច្បាប់បានប្រាប់សារព័ត៌មាន Wall Street Journal ថា គ្រឿងផ្ទុះត្រូវបានរកឃើញនៅក្នុងរថយន្តរបស់ Crooks និងនៅផ្ទះគ្រួសាររបស់គាត់។ សារព័ត៌មានខាងលើក៏បានរាយការណ៍ផងដែរថាឪពុករបស់ Crooks បានទិញដោយស្របច្បាប់នូវកាំភ្លើង AR-15 ដែលប្រើក្នុងការវាយប្រហារ។

ឧបទ្ទវហេតុនេះបានធ្វើឱ្យអតីតប្រធានាធិបតី ត្រាំ រងរបួសដោយអ្នកចូលរួមបាតុកម្មម្នាក់បានស្លាប់និងពីរនាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក