ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បញ្ជូនជនសង្ស័យជនជាតិថៃចំនួន៣ នាក់ ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីកាប់កាន់អាវុធ , គ្រឿងញៀន និង២ករណីទៀត

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៤ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យជនជាតិថៃចំនួន៣ នាក់ ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធីពាក់ព័ន្ធទៅនឹង៤ករណី ១,ហិង្សាដោយចេតនាស្ថានទម្ងន់ទោស, ២,លួចមានស្ថានទម្ងន់ទោស, ៣ ,កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត , ៤,រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិកាលពីវេលាម៉ោង០៧និង០០នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអគារ១២ជាន់ម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ប្រតិបត្តិការ ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលេី ក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានបណ្តឹងពីជនរងគ្រោះជានជាតិ២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីលួចស្ថានទម្ងន់ទោស ប្រព្រឹត្តិកាលពីវេលាម៉ោង០៧និង០០នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអគារ១២ជាន់ ម្ដុំដីស បង្កដោយជនជាតិថៃដែលស្នាក់នៅបន្ទប់លេខ២០៤ ក្នុងអគារទីតាំងខាងលើ បានធ្វើសកម្មភាពវ៉ៃជនរងគ្រោះបណ្តាលឱ្យបែកក្បាល និងយកប្រាក់បាតអស់ចំនួន៨,០០០បាត(ប្រាំបីពាន់)បាត សៀវភៅឆ្លងដែនចំនួន០១ក្បាល និងទូរសព្ទម៉ាកអាហ្វូន១៣ប្រូមិច ចំនួន០១គ្រឿង។ បន្ទាប់ ពីទទួលបានបណ្តឹងកម្លាំងមូលដ្ឋានកងរាអាវុធហត្ថក្រុងបានចុះដល់ទីតាំងកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជាជនជាតិថៃ ដែលស្នាក់នៅបន្ទប់លេខ២០៤ បានរត់គេចខ្លួន កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យក្នុងបន្ទប់ រកឃើញមានអាវុធខ្លី និងគ្រាប់កាំភ្លើង មួយចំនួន និងដោយមានការអនុញ្ញាតពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងបានបន្តធ្វើការឆែកឆេរ ត្រួតពិនិត្យក្នុងបន្ទប់លេខ២០៦ និងបន្ទប់លេខ៦០១ បានរកឃើញ វត្ថុតាងរួមមាន ៖ កាំភ្លេីងខ្លី ចំនួន៤ដេីម , គ្រាប់កាំភ្លើងខ្លី ចំនួន១០០គ្រាប់(សំបកគ្រាប់០១គ្រាប់), បង់កាំភ្លើង ចំនួន០២ បង់, គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន១២ថង់តូច, គ្រឿងញៀនម្សៅ ពណ៌ស ចំនួន០៥ថង់តូច, គ្រឿងញៀនប្រភេទគ្រាប់ថ្នាំពណ៌ក្រហមក្បឿង ចំនួន១៨៦គ្រាប់(កំទេចថ្នាំពណ៌ក្រហម០២ថង់),គ្រឿងញៀនប្រភេទក្រាមពណ៌ស្វាយ ចំនួន០១កូនថងតូច, គ្រឿងញៀនប្រភេទកញ្ចប់ពណ៌ក្រហមរូបសេះ ចំនួន០១កញ្ចប់ រួមនឹងវត្ថុតាងមួយចំនួនធំទៀត។ ក្រោយឃាត់ខ្លួនកម្លាំងបានធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកនោមលទ្ធផលវិជ្ជមាន(+) ទាំង៣នាក់។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងអនុវត្តតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក