ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS៖ ខ្មាន់កាំភ្លើងម្នាក់ និងអ្នកគាំទ្រម្នាក់បានស្លាប់ ក្នុងហេតុការណ៍ឆ្មក់បាញ់ប្រហារអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

សហរដ្ឋអាមេរិក៖ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅឯពិធីជួបជុំអ្នកគាំទ្ររបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបង្កឱ្យមានការភ័យស្លន់ស្លោនៅក្នុងហ្វូងមនុស្ស និងបានបង្ករបួសដល់បេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរូបនេះផងដែរ មុនពេលលោក​​បានក្ដាប់ដៃជាសញ្ញាឡើង និងបានជម្លៀសចេញពីកន្លែងកើតហេតុ។ 

នៅក្នុងសេចក្ដីថ្លែងការណ៍មួយលើបណ្ដាញសង្គម Truth Social លោក Donald Trump ប្រកាសថា ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហាររូបលោកបានស្លាប់បាត់បង់ជីវិតហើយ ខណៈលោកបានរងរបួសដោយគ្រាប់កាំភ្លើងត្រូវចំសៀតផ្កាខាងស្ដាំ។ សូមបញ្ជាក់ថា នៅពេលដែលហេតុការណ៍បាញ់ប្រហារបានផ្ទុះឡើង គេឃើញលោក Trump បានយកដៃស្ដាំខ្ទប់ត្រចៀករបស់លោក មុនពេលទម្លាក់ខ្លួនក្រាបចុះពីក្រោយវេទិកាសម្រាប់ថ្លែងសារទៅកាន់អ្នកគាំទ្រ។ ភ្លាមៗមិនដល់់មួយនាទីផង ភ្នាក់ងារសម្ងាត់អាមេរិក (Secret Service agents) បានជម្លៀសលោកចូលទៅក្នុងរថយន្តដែលបានត្រៀមរៀបចំជាស្រេច។ 

ភ្នាក់ងារសម្ងាត់អាមេរិក និងក្រុមការងាររបស់អតីតប្រធានាធិបតីរូបនេះបញ្ជាក់ថា លោក Donald Trump គឺមានសុវត្ថិភាព គ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ក្រោយហេតុការណ៍បាញ់ប្រហារនៅរដ្ឋ Pennsylvania នេះ។ បើតាមសារព័ត៌មាន Washington Post ឱ្យដឹងថា ក្នុងហេតុការណ៍នេះក៏មានអ្នកគាំទ្រម្នាក់ស្លាប់ និងម្នាក់ទៀតស្ថិត​ក្នុង​ស្ថានភាព​របួសធ្ងន់ធ្ងរ។ យ៉ាងណាមិញ មូលហេតុ និងអត្តសញ្ញាណរបស់ខ្មាន់កាំភ្លើងនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈមេដឹកនាំគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានចេញមកថ្កោលទោសយ៉ាងរហ័សចំពោះអំពើហិង្សាដែលបានកើតឡើងនេះ។

សូមរំឮកផងដែរថា ការបាញ់ប្រហារនេះបានកើតឡើងមុនពេលដែលការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅសល់ពេលមិនដល់ ៤ខែផង ខណៈលោក Donald Trump នឹងជាបេក្ខភាពប្រធានាធិបតីប្រជែងនឹងលោក Joe Biden សាជាថ្មីក្នុងការបោះឆ្នោតនេះ។ 

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Trump នៅលើបណ្ដាញសង្គម Truth Social លោកបានថ្លែងអំណរគុណដល់ភ្នាក់ងារសម្ងាត់អាមេរិក (Secret Service agents) និងការអនុវត្តច្បាប់ភ្លាមៗក្នុងហេតុការណ៍នេះ។ លោកក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​អ្នកគាំទ្រដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះផងដែរ។ ដោយឡែក លោកប្រធានាធិបតី Joe Biden បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "មិនមានកន្លែងណាមួយសាកសមសម្រាប់អំពើហិង្សាបែបនេះឡើយនៅក្នុងសហរដ្ឋអាមេរិក ដោយយើងត្រូវរួបរួមគ្នាក្នុងនាមជាប្រជាជាតិតែមួយ ដើម្បីថ្កោលទោសលើហេតុការណ៍បាញ់ប្រហារនេះ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក