ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានរដ្ឋសភាថាការបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យឆាប់ចប់គឺជាការងារអទិភាព

ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានប្រាប់ទៅប្រធានរដ្ឋវៀតណាមលោក តូ ឡឹម (TO Lam) ថាបញ្ហាព្រំដែនគឺជាបញ្ហាសំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យការបោះបង្កោលព្រំដែនទទួលបានជោគជ័យ។

សម្ដេចប្រធានរដ្ឋសភាលើកឡើងបែបនេះក្នុងជំនួបជាមួយប្រធានរដ្ឋវៀតណាមនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ភ្នំពេញ។

អ្នកនាំពាក្យរងរដ្ឋសភាលោក កែវ ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជិត១ម៉ោងនៅរដ្ឋសភាថា ប្រធានរដ្ឋវៀតណាម​លោក តូ ឡឹម (TO Lam) បានលើកពីសំណើរចំនួន២មកកាន់កម្ពុជាគឺជំរុញការយកចិត្តទុកដាក់លើពលរដ្ឋវៀតណាមនៅកម្ពុជា និងចង់ឱ្យការបោះឆ្នោតបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ឆាប់ចប់ ខណៈសម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានប្រាប់ថាកម្ពុជាកំពុងយកចិត្តទុកដាក់លើបញ្ហាទាំងពីរនេះហើយអាណត្តិទី៧នេះក៏បានបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសអាជ្ញាធរជាតិព្រំដែនគឺជាការប្ដេជ្ញាចិត្តមួយរបស់រដ្ឋាភិបាលក្នុងការបញ្ចប់ភាពមិនច្បាស់លាស់នៅព្រំដែននេះ។

លោក កែវ ពិសិដ្ឋ បន្ថែមថា៖ «នេះជាការប្ដេជ្ញាចិត្តប្រឹងប្រែងមួយសម្រាប់កម្ពុជាគ្រប់ស្ថាប័នទាំងអស់ ទាំងបក្ស ទាំងរដ្ឋាភិបាល ទាំងសភា គឺផ្ដល់លទ្ធភាពក្នុងការគិតគូរធ្វើយ៉ាងណាឱ្យការបោះបង្គោលព្រំដែនគឺបានដំណើរការទៅដោយជោគជ័យអាចទទួលយកបានសម្រាប់ភាគីទាំងពីរក្នុងការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់មិត្តភាព សន្ដិភាព និងស្ថេរភាព ជានិច្ចនិរន្ត»។

បច្ចុប្បន្នប្រទេសកម្ពុជា និងវៀតណាម បានសម្រេចការបោះបង្គោលព្រំដែនគោកបានប្រមាណ ៨៤%ហើយ នៅសល់ប្រមាណ១៦%ទៀតដែលកំពុងធ្វើការជាមួយគ្នាបន្តក្នុងការដោះស្រាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក