ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនទើបបង្កើតថ្មីចំនួន២ នៅខេត្តស្វាយរៀង ស្នើសុំចុះបញ្ជីក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម

ស្វាយរៀង៖ នាថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម ខឹម ផល្លី ប្រធានតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បានចុះពិនិត្យក្រុមហ៊ុនទើបបង្កើតថ្មីចំនួន២ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ដែលបានស្នើសុំចុះបញ្ជីក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដើម្បីរៀបចំបំពេញឯកសារពាក់ព័ន្ធសម្រាប់ការចុះបញ្ជីក្នុងប្រព័ន្ធទូទៅនៅក្រសួងពាណិជ្ជកម្ម។

ក្រុមហ៊ុនទាំងពីរនោះ រួមមាន៖ ទី១-ក្រុមហ៊ុន អៃរុយ ប្រេក ស៊ីស្ទឹម (ខេមបូឌា) ឯ.ក មានដើមទុនចុះបញ្ជីវិនិយោគចំនួន ៥.០០០.០០០ (ប្រាំលាន) ដុល្លារអាម៉េរិក បានបោះទុនវិនិយោគបរទេសដោយផ្ទាល់ ១០០ភាគរយ ដើម្បីបង្កើតរោងចក្រផលិត និងផ្គុំដំឡើងហ្វ្រាំងគ្រប់ប្រភេទ។ ទី២-ក្រុមហ៊ុន សេនត្រល ទ្រី (ខេមបូឌា) ឡាយធីង ថេកណឡជី ឯ.ក មានដើមទុនចុះបញ្ជីវិនិយោគចំនួន ២.០០០.០០០ (ពីរលាន) ដុល្លារអាម៉េរិក ដោយបង្កើតរោងចក្រផលិតដើមណូអែល សម្ភារៈតុបតែងលម្អដើមណូអែល អំពូលភ្លើងលម្អ និងវត្ថុអនុស្សារីយ៍។

តាមការបញ្ជាក់ ក្រុមហ៊ុនទាំងពីរនេះមានគោលដៅនាំចេញដំបូងគឺសហរដ្ឋអាមេរិក និងកាណាដា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក