ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តអាយុធ្យានៃប្រទេសថៃចង់បង្កើតខេត្តមិត្តភាពជាមួយខេត្តទេសចរណ៍របស់កម្ពុជា

ភ្នំពេញ៖ អភិបាលខេត្តអយុធ្យានៅប្រទេសថៃលោក Weerachai Nakmas បានលើកឡើងពីបំណងក្នុងការបង្កើតខេត្តមិត្តភាពជាមួយនឹងខេត្តទេសចរណ៍ណាមួយនៃប្រទេសកម្ពុជាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាទៅវិញទៅមក។

ការលើកឡើងនេះគឺធ្វើឡើងក្នុងពេលដែលប្រធានរដ្ឋសភាកម្ពុជាសម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញធ្វើទស្សនកិច្ចនៅក្នុងខេត្តនេះ ដើម្បីស្វែងយល់អំពីសក្ដានុពលទេសចរណ៍កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

អ្នកនាំពាក្យរងសភាជាតិ លោក កែវ ពិសិដ្ឋ បានឲ្យដឹងថាទាក់ទងទៅនឹងបំណងនេះសម្ដេចប្រធានរដ្ឋសភាថានឹងបញ្ជូនសំណើទៅកាន់រដ្ឋាភិបាលដើម្បីពិចារណា។

លោកថា៖ «សម្ដេចថានឹងនាំសំណើរនេះទៅរាជរដ្ឋាភិបាលដើម្បីពិចារណាសហការគ្នា»។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់តំបន់ប្រវត្តិសាស្រ្តនិងទេសចរណ៍ ក្នុងខេត្តអាយុធ្យាប្រទេសថៃនៅថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

សម្ដេចបានអញ្ជើញទស្សនាសារមន្ទីរ និងកន្លែងប្រវត្តិសាស្រ្ត វប្បធម៌ដ៏សំខាន់ៗ នៃខេត្តអាយុធ្យា ភាគកណ្តាលប្រទេសថៃ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅក្នុងគោលបំណងសិក្សាឈ្វេងយល់ពីការរៀបចំនិងប្រព្រឹត្តទៅនៃតំបន់ប្រវត្តិសាស្រ្តរបស់ប្រទេសថៃ និងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌និងខ្សែចង្វាក់ទេសចរណ៍ប្រទេសកម្ពុជានិងប្រទេសថៃឱ្យកាន់តែជិតស្និទ្ធ ហើយក៏ជាឱកាសដល់ការផ្សព្វផ្សាយនិងទាក់ទាញអ្នកទេសចរមកទស្សនាកម្ពុជាផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក